Yearendyearend1140x150

កម្ពុជា​ជំរុញឱ្យអគ្គលេខាធិការអាស៊ាន​ជួយពន្លឿនការចរចាស្តីពីជម្លោះ​សមុទ្រចិន​ខាងត្បូង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន ស្តាំ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចារឲ្យបានដំណើរការទៅមុខនៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ជម្លោះ​នៅ​សមុទ្រចិន​ខាងត្បូង DOC។សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០២ ដើម្បី​កំណត់​ពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូងដោយ​សន្តិវិធី​។ប៉ុន្តែ២០ឆ្នាំ​មក​នេះ ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​តែ​បន្ត​ឡើង​កំដៅ តែ​មិន​មាន​ការ​ផ្ទុះអាវុធ​ណា​មួយរវាង​ចិន និង​ បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​។

២០ឆ្នាំនៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ជម្លោះ​នៅ​សមុទ្រចិន​ខាងត្បូង DOC សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមើលឃើញថា នៅតែជួបបញ្ហាតែអាស៊ានមិនត្រូវភ្លេចពីការងារនេះនោះទេ ហើយត្រូវតែបន្តខិតខំជំរុញ បង្កើនល្បឿននៃការចរចាររកដំណោះស្រាយដើម្បីសន្តិភាពក្នុងតំបន់។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបាន​ប្រារព្ធ​ពិធី​រម្លឹក​ខួប​គម្រប់២០ឆ្នាំ​នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រចិន​ខាង​ត្បូង ហៅ​កាត់​ថា DOC​។សម្តេច ហ៊ុន សែន បានស្នើសុំឲ្យលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចា ឲ្យបានដំណើរការទៅមុខ។

នៅ​ពេល​កម្ពុជា ជា​ប្រធាន​អាស៊ាន នៅឆ្នាំ២០០២ អាស៊ាន និង​ចិន​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​​ឯកសារ DOC ដើម្បី​ប្រែក្លាយ​សមុទ្រ​ចិន​ខាងត្បូង ឲ្យ​ទៅ​ជា​សមុទ្រ​មួយ​នៃ​សន្តិភាព ស្ថិរភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អចិន្ត្រៃយ៍​ដើម្បី​ផលប្រយោជន៍​ទៅវិញ ទៅមក។ អាស៊ាន និង​ចិន ក៏​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា​លើ​វិស័យ​ជាច្រើន គ្រប់​កំរិត តាមរយៈ​យន្តការ​ពហុភាគី​នានា ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​-​សេដ្ឋកិច្ច​។

កិច្ចព្រមព្រៀង DOC ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ឆ្ពោះ​ទៅ​រក​សហប្រតិបត្តិការ និង​ការដោះ​ស្រាយ​​ដោយ​សន្តិវិធី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ​ដែនសមុទ្រ រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន រួម​មាន៖ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយ​ណេ​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង