Cctime ezgif.com resize
Img 0571

ក្រសួងសុខាភិបាលប្រកាសរកឃើញ«អូមីក្រុង»១១ករណីទៀតក្នុងសហគមន៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមករានេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២៩នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន១៨នាក់ និងឆ្លងក្នុងសហគមន៍១១នាក់។

បើតាមក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២៩នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន១៨នាក់ និង ឆ្លងក្នុងសហគមន៍១១នាក់, អ្នកជំងឺចំនួន១៦នាក់ជាសះស្បើយ មិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៨២៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១១៨នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង