Yearendyearend1140x150

អាល្លឺម៉ង់នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់អនុវិស័យសំខាន់ៗចំពោះការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់កម្ពុជាលើគ្រប់វិស័យ ដោយឡែកចំពោះវិស័យកសិកម្ម ប្រទេសអាល្លឺម៉ង់បាននិងកំពុងបន្តជួយឧបត្ថម្ភគាំទ្រដល់អនុវិស័យសំខាន់ៗសំដៅ ជួយជំរុញដល់ការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រី និងការអភិវឌ្ឍវារីវប្បកម្ម និងការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្មជាដើម។

យោងតាមសេចក្តីជូនំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាល្លឺម៉ង់បាននិងកំពុងបន្តជួយឧបត្ថម្ភគាំទ្រដល់អនុវិស័យសំខាន់ៗសំដៅ ទី១. ពង្រឹងសមត្ថភាពមន្ត្រី និងពង្រីកសមត្ថភាពសហគមន៍កសិកម្ម ទី២. ការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម ទី៣. ការធ្វើឱ្យប្រសើរឡើងនូវការធ្វើកសិពាណិជ្ជកម្មក្នុងតំបន់អាស៊ី ទី៤. ជួយជំរុញដល់ការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រី និងការអភិវឌ្ឍវារីវប្បកម្ម ទី៥. ការងារអភិរក្សតំបន់ដីសើមទន្លេមេគង្គ ទី៦. ការងារទប់ស្កាត់ ស្រាវជ្រាវ និងវិភាគជំងឺឆ្កែឆ្កួតដែលអាចឆ្លងពីសត្វមកមនុស្ស មនុស្សទៅសត្វ។

ទន្ទឹមនឹងនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការឧបត្ថម្ភគាំទ្រទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំមួយជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិម្មនៅកម្ពុជា។

នៅក្នុងឱកាសនេះ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ថា ក្រុមអ្នកជំនាញការអាល្លឺម៉ង់ដែលចូលរួមនារសៀលនេះ គឺមកពីក្រុមហ៊ុនឯកជនអាល្លឺម៉ង់ធំៗដែលបាន និងកំពុងធ្វើការវិនិយោគ និងនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីកាន់ផ្សារអាល្លឺម៉ង់។

ជាមួយគ្នានេះ ដៃគូអភិវឌ្ឍន៍ និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីរួមគ្នាសហការជាមួយក្រសួងលើការងារមួយចំនួនមានជាអាទិ៍៖ ការលើកកម្ពស់សមត្ថភាពប្រជាកសិករ និងសហគមន៍កសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការងារអនាម័យនិងភូតគាមអនាម័យស្រប់តាមស្តង់ដារអាល្លឺម៉ង់ និងអឺរ៉ុប តម្លៃនៃការដឹកជញ្ជូនផលិតផលកសិកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង