Yearendyearend1140x150

សមាគមអ្នកសាងសង់កម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខសម្ដេច ហ៊ុន សែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សមាគមអ្នកសាងសង់កម្ពុជា បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាមាតាក្មេករបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលមរណភាព នៅវេលាម៉ោង ២:១២នាទីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ ។

ក្នុងសាររំលែកមរណទុក្ខរបស់សមាគម បានបង្ហាញនូវសេចក្ដីរន្ធត់ តក់ស្លុត ឥតឧបមាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសោកស្ដាយយ៉ាងក្រៃលែងរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះដំណឹងដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា គឺជាការបាត់បង់ដ៏ធំធេងនូវមាតាក្មេក មាតាបង្កើត ជីដូន និងជីដូនទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ពោរពេញដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះបុត្រធីតា និងចៅៗ។

សមាគមអ្នកសាងសង់កម្ពុជា បានឧទ្ទិសបួងសួង គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីឬទ្ធិបារមី វត្ថុស័កិ្កសិទ្ធទាំងឡាយ សូមជូនដំណើរវិញ្ញាណក្ខ័ន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ចាប់បដិសន្ធិ និងសោយសុខ ឋានបរមសុខ បរមសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

គួររម្លឹកផងដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាពកាលពីព្រលឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ សពអ្នកឧកញ៉ា ប៊ុន ស៊ាងលី បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសម្តេចនាយករដ្ឋមន្រ្តីនៅក្បែរវិមានឯករាជ្យ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង