ចិន៖ សាជីវកម្មចិន Three Gorges ដែលជាសហគ្រាសវារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានបង្កើតថាមពលជាង ៣៤០ ពាន់លានគីឡូវ៉ាត់ម៉ោងពីថាមពលកកើតឡើងវិញនៅឆ្នាំ ២០២១ ដែលជាប់ចំណាត់ថ្នាក់ទីមួយក្នុងពិភពលោក និងសម្រេចបាននូវការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៩.៥ ភាគរយ។