Yearendyearend1140x150

មនុស្ស៦លាននាក់នៅអង់គ្លេសកំពុងឋិតក្នុងបញ្ជីរង់ចាំក្នុងមន្ទីរពេទ្យដើម្បីរងចាំការព្យាបាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្ស៦លាននាក់នៅអង់គ្លេសកំពុងឋិតក្នុងបញ្ជីរង់ចាំក្នុងមន្ទីរពេទ្យដើម្បីរងចាំការព្យាបាល ប្រភពរូប៖ ស៊ីស៊ីធីវី

អង់គ្លេស៖ យោងតាមសេវាសុខភាពជាតិ (NHS) បានឱ្យដឹងថា បញ្ជីរង់ចាំសម្រាប់មន្ទីរពេទ្យសាធារណៈក្នុងប្រទេសអង់គ្លេស បានកើនឡើងដល់ ៦ លាននាក់ជាលើកដំបូងនៅចុងខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានប្រហែល ១០ ភាគរយនៃពួកគេរង់ចាំអស់រយៈពេលជាងមួយឆ្នាំ។

នៅក្នុងខែធ្នូឆ្នាំ ២០២១ អ្នកជំងឺជាង ៧៣ ភាគរយត្រូវរង់ចាំ ៤ ម៉ោងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីជួបគ្រូពេទ្យ។រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ចាប់ពីថ្ងៃទី ១៧ ខែមករា មនុស្សដែលទទួលបានវ៉ាក់សាំងចំនួន ២ ដង ប៉ុន្តែនៅតែបានឆ្លងកូវីដ១៩ឡើងវិញ នឹងត្រូវបានលើកលែងការធ្វើចត្តាឡីស័កនៅថ្ងៃទី ៥ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាន។

ចក្រភពអង់គ្លេសបានរាយការណ៍ពីករណីជំងឺកូវីដ-១៩ ចំនួន ១២៩.៥៨៧ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសឡើងដល់ ១៤.៨៦២.១៣៨ នាក់ នេះបើយោងតាមតួលេខផ្លូវការកាលពីថ្ងៃពុធ។ ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ទាក់ទងនឹងជំងឺកូវីដ-១៩ បន្ថែមចំនួន ៣៩៨ នាក់ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១៥១.០០៧ នាក់។

យោងតាមតួលេខចុងក្រោយនេះ មានមនុស្សជាង ៩០ ភាគរយនៃមនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅក្នុងប្រទេសអង់គ្លេស បានចាក់វ៉ាក់សាំងលើកដំបូងរបស់ពួកគេ ហើយជាង ៨៣ ភាគរយបានទទួលការចាក់វ៉ាក់សាំងលើកពីរនេះ ហើយច្រើនជាង ៦២ ភាគរយបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង