Yearendyearend1140x150

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ជិត ៣ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ជិត ៣ ម៉ឺននាក់ ប្រភពរូប៖ VN Express International

វៀតណាម៖ ក្រសួងសុខាភិបាលបានប្រកាសពីអ្នកជំងឺកូវីដ១៩ក្នុងស្រុកថ្មីចំនួន ២៨,៩២១ នាក់កាលពីថ្ងៃពុធ ដែលក្នុងនោះមាន ១២,១៥៦ ករណីនៅក្នុងខេត្ត ខាញហាវ ភាគកណ្តាលដែលត្រូវបានបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យជាតិ។

ករណីភាគច្រើនត្រូវបានរកឃើញនៅភាគកណ្តាល ខាញហាវ ចំនួន ១២.៩២៨ ករណី បន្ទាប់មកគឺទីក្រុងហាណូយ មាន ២.៩៤៨ ករណី និងខេត្ត បិញដិញ ៧០២ ករណី។

ខេត្តឡុងអានភាគខាងត្បូងបានកត់ត្រាករណីឆ្លងអូមីក្រុង ដំបូងរបស់ខ្លួន ដែលជាបុរសជនជាតិចិនអាយុ ៥៧ ឆ្នាំដែលធ្វើការជាអ្នកជំនាញនៅក្រុមហ៊ុនមួយ។ គាត់បានធ្វើដំណើរពីអ៊ូហ្គង់ដា ហើយបានចុះចតនៅ ហូជីមិញ នៅថ្ងៃទី ២៥ ខែធ្នូ។

ប្រទេសវៀតណាមបានកត់ត្រាករណី អូមីក្រុង ចំនួន ៣២ ករណីមកទល់នឹងបច្ចុប្បន្ន ហើយពួកគេទាំងអស់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅពេលមកដល់។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ៣៤,៩៦៤ ឬ ១.៨ ភាគរយនៃការឆ្លងទាំងអស់។

ក្នុងរលកចុងក្រោយដែលបានវាយប្រហារប្រទេសនៅចុងខែមេសា មានករណីឆ្លងជាង ១.៩៥ លានត្រូវបានបញ្ជាក់ ហើយ ១.៦៣ លាននាក់បានជាសះស្បើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង