Yearendyearend1140x150

ប្រេសិតពិសេសUNគាំទ្រកម្ពុជាស្វែងរកបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំរវាងសម្តេច ហ៊ុន សែន ជាមួយប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៣ មករា ឆ្នាំ២០២២។

ភ្នំពេញ៖ ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានប្រកាសពីការគាំទ្រកម្ពុជាក្នុងដំណើរការដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា។ការប្រកាសគាំទ្រនេះ ធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកម្ពុជាតាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៣ មករា ឆ្នាំ២០២២នេះ។

លោកជំទាវ បណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិមើលឃើញថា កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកជំទាវរំពឹងថាអង្គការសហប្រជាជាតិ នឹងសហការគ្នាជាមួយកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ា។

បើតាមប្រេសិតពិសេសថ្មីរបស់UNរូបនេះ ការងារបន្ទាន់ដែលអន្តរជាតិត្រូវធ្វើមុខគេ ជាពិសេសបញ្ឈប់បទឈប់បាញ់ អំពើហិង្សា និងការផ្ដល់ជំនួយ ព្រមទាំងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់ ហើយUNនឹងប្ដេជ្ញាចិត្តខិតខំធ្វើការងារនេះជាមួយអាស៊ាន និង ប្រធានអាស៊ាន ជាពិសេសក្នុងការធ្វើយ៉ាងណា កុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ានេះ ធ្លាក់ចុះជាងបច្ចុប្បន្ននេះ ហើយផ្នែកពាក់ព័ន្ធទាំងអស់ នឹងរួមគ្នាក្នុងការងារនេះ។

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ដើម្បីស្វះស្វែងបញ្ចប់វិបត្តិមីយ៉ាន់ម៉ា។មីយ៉ាន់ម៉ា កំពុងជួបវិបត្តិនយោបាយផ្ទៃក្នុង និង ភាពច្របូកច្របល់អូសអន្លាយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុង សានស៊ូជី កាលពីដើមខែ កុម្ភៈ ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់ សម្តេច ហ៊ុន សែន បានបិទបញ្ចប់ និងបានបើកផ្លូវឱ្យ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង សម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ,គាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ និងព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង