Yearendyearend1140x150

ក្រុមហ៊ុនយក្យចិននៅកម្ពុជា(ក្រុមហ៊ុនព្រីនស៍)ផ្លាស់ប្តូរមេដឹកនាំថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Xu Zhixing ដែលជាអភិបាល និងអគ្គលេខាធិការនៃក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ។

ចិន៖ថ្មីៗនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប បានបើកកិច្ចប្រជុំបោះឆ្នោតផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល អាណត្តិទី ២ ។ ជាលទ្ធផល លោក Xu Zhixing ដែលជាអភិបាល និងអគ្គលេខាធិការនៃក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ត្រូវបានជ្រើសតាំងជាអភិបាលប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប លោក Kuang Yongfu ត្រូវបានជ្រើសតាំងជាអភិបាលមិនប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ហើយលោក Long Fei ត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ។

ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាលថ្មីក្នុងអាណត្តិទី ២ នេះ គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងភាពរឹងមាំ ទៅក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ក៏ដូចជាដើម្បីត្រៀមខ្លួនក្នុងការចុះបញ្ជីក្នុងទីផ្សារនាថ្ងៃអនាគតផងដែរ។

លោក Xu Zhixing បានមានប្រសាសន៍ថា “ ថ្នាក់ដឹកនាំថ្មីនឹងបន្តធ្វើការរួមគ្នា ដើម្បីដឹកនាំសមាជិកគ្រប់រូបឆ្ពោះទៅមុខ ប្រកបដោយសាមគ្គីភាព ក្នុងគោលបំណងលើកកម្ពស់ភាពខ្លាំងលើគ្រប់វិស័យ អត្ថប្រយោជន៍សេដ្ឋកិច្ច និងកេរ្ត៍ឈ្មោះក្នុងសង្គមរបស់ក្រុមហ៊ុន ដើម្បីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីស្រឡាងមួយ។

លោក Kuang Yongfu បានបង្ហាញផងដែរថា “ក្នុងនាមជាសមាជិកមួយរូបនៃក្រុមប្រឹក្សាភិបាលថ្មី យើងនឹងខិតខំជួយក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប បង្កើតស្តង់ដារថ្មី និងបញ្ចូលនូវបែបបទអាជីវកម្មថ្មី ដែលនឹងនាំមកនូវឱកាសថ្មី ក៏ដូចជាបង្កើតនូវផលិតផលថ្មីៗ ដើមប្បីក្លាយខ្លួនជាសហគ្រាសឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ "

លោក Long Fei បានបន្ថែមថា “យើងនឹងបន្តពង្រីកប្រជាប្រិយភាព និងឥទ្ធិពលរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព តាមរយៈការច្នៃប្រឌិត ការអភិវឌ្ឍបែបពិពិធកម្ម និងការបង្កើនកម្រិតសេវាកម្ម ដើម្បីជំរុញឲ្យក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប អភិវឌ្ឍទៅមុខប្រកបដោយស្ថិរភាព” ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រុមហ៊ុនព្រីនស៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង