Yearendyearend1140x150

FDAអាមេរិកបានពន្យារកាលបរិច្ឆេទឧបករណ៍ធ្វើតេស្តរហ័សដែលផុតកំណត់ចំនួន៨០ម៉ឺន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
FDAអាមេរិកបានពន្យារកាលបរិច្ឆេទឧបករណ៍ធ្វើតេស្តរហ័សដែលផុតកំណត់ចំនួន៨០ម៉ឺន ប្រភពរូប៖ RT

អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានពន្យារកាលបរិច្ឆេទឧបករណ៍ធ្វើតេស្តរហ័សដែលផុតកំណត់ប្រហែល ៨០០,០០០ នៅក្នុងឃ្លាំងរដ្ឋផ្លរីដាអស់រយៈពេលជាច្រើនខែ ដោយផ្តល់ឱ្យមន្ត្រីសុខាភិបាលរដ្ឋនូវពេលវេលាបន្ថែមទៀតដើម្បីប្រើប្រាស់វា។

FDA បានអនុញ្ញាតឱ្យមានការពន្យាពេលបន្ទាប់ពី Abbott Diagnostics ដែលជាក្រុមហ៊ុនផលិតឧបករណ៍នេះ បានសរសេរលិខិតមួយទៅកាន់និយតករថា ប្រសិនបើការធ្វើតេស្តរហ័សត្រូវបានរក្សាទុកនៅសីតុណ្ហភាពបន្ទប់ ឧបករណ៍ធ្វើតេស្តនេះនឹងមានស្ថេរភាពសម្រាប់រយៈពេលបីខែទៀត នេះបើតានMiami Herald បានរាយការណ៍កាលពីថ្ងៃអង្គារ។

នាយកផ្នែកគ្រប់គ្រងគ្រាអាសន្នរដ្ឋផ្លរីដា លោក Kevin Guthrie បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុន ការសម្រេចចិត្តកាលពីថ្ងៃអង្គារមានន័យថា ការធ្វើតេស្តនឹងអាចប្រើបានរហូតដល់ខែមីនា។លោក Guthrie បានពន្យល់ថា ដោយសារការកើនឡើងនៃករណីឆ្លងអូមីក្រុង តម្រូវការសម្រាប់ការធ្វើតេស្តរហ័សបានធ្លាក់ចុះនៅទូទាំងរដ្ឋ Florida ដោយបន្សល់ទុកឧបករណ៍រាប់រយរាប់ពាន់ ដែលមិនត្រូវបានប្រើប្រាស់នៅក្នុងឃ្លាំង។

មន្ត្រីរដ្ឋមានការស្ទាក់ស្ទើរក្នុងការបរិច្ចាគការធ្វើតេស្តណាមួយដែលបានផុតកាលបរិច្ឆេទទេ ដោយសារតែពួកគេមានការព្រួយបារម្ភថា ពួកគេអាចផ្តល់លទ្ធផលខុស។

ស្នងការកសិកម្មរដ្ឋផ្លរីដាលោកស្រី Nikki Fried បានរិះគន់រដ្ឋបាលរដ្ឋបន្ទាប់ពីការសម្រេចចិត្តរបស់ FDA ដោយនិយាយថា ប្រជាជនកំពុងរង់ចាំជាច្រើនម៉ោង ដើម្បីទទួលបានព័ត៌មានដែលអាចសង្គ្រោះជីវិតបាន ខណៈរដ្ឋកំពុងពិចារណាលើឧបករណ៍ធ្វើតេស្តផុតកំណត់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង