Yearendyearend1140x150

ការដឹកជញ្ជូនពីកម្ពុជាទៅប្រទេសឆ្ងាយៗតាមផ្លូវទឹកនៅតែបន្តការឡើងថ្លៃខ្លាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ននេះ ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅក្រៅប្រទេសតាមរយៈផ្លូវទឹកនៅតែបន្តការឡើងថ្លៃ ជាពិសេសចំពោះការដឹកជញ្ជូនឆ្លងទ្វីប ដូចជាអឺរ៉ុប អាមេរិកនិងប្រទេសឆ្លងទ្វីបផ្សេងៗទៀត ដែលតម្លៃនៃការដឹកជញ្ជូនឡើងខ្ពស់ខ្លាំង។ នេះបើតាមប្រសាសន៍លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។

លោក ស៊ិន ចន្ធី ក៏បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា បើនិយាយពីតម្លៃដឹកជញ្ជូននៅកម្ពុជា គឺត្រូវបានចែកជាពីរ៖ ទី១ គឺការដឹកជញ្ជូនក្នុងស្រុក ហើយទី២ គឺការដឹកជញ្ជូនទៅក្រៅប្រទេស។ ចំពោះតម្លៃការដឹកជញ្ជូនក្នុងស្រុក ឬនៅតំបន់អាស៊ី គឺមិនមានភាពប្រែប្រួលនោះទេ ឬឡើងថ្លៃខ្លាំងនោះទេ ហើយតម្លៃដឹកជញ្ជូនតាមតំបន់ក្នុងស្រុកមួយចំនួនក៏មានភាពថមថយខ្លះដែរ។

រីឯតម្លៃដឹកជញ្ជូនទៅក្រៅប្រទេស ជាពិសេសទៅប្រទេសឆ្ងាយៗ ឆ្លងទ្វីប ឬទៅអឺរ៉ុប គឺនៅតែបន្តការឡើងថ្លៃខ្លាំងដដែល ដោយសារបញ្ហាកង្វះទូកុងតឺន័រជាដើម។ នេះបើតាមប្រសាសន៍ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។

លោកក៏បញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូននៅកម្ពុជាគឺមានដំណើរការធម្មតា ហើយនៅតាមព្រំដែននីមួយៗដូចជាព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ក៏មិនមានការកកស្ទះការដឹកជញ្ជូនទំនិញដែរ ប៉ុន្តែគ្រាន់តែមានការពង្រឹងការរិតត្បិតជាងមុនក្នុងការត្រួតពិនិត្យអនាម័យដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩តែប៉ណ្ណោះ។

ចំពោះការដឹកជញ្ជូននៅតាមកំពង់ផែនីមួយៗរបស់កម្ពុជាដូចជា កំពង់ផែសមុទ្រ និងកំពង់ផែទឹកសាប ក៏មិនមានបញ្ហាកកស្ទះអ្វដែរ ជារួមគឺមានដំណើរការប្រព្រឹត្តទៅធម្មតា ហើយមកទល់ពេលនេះក៏ពុំទាន់មានវិធានការណ៍បន្ថែមទៀតដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង