Cct850x100 1
1800px x h300px kh

សកម្មជនស្លៀកពាក់ខ្មៅរាប់រយនាក់បានដើរតាមផ្លូវតវ៉ាច្បាប់រឹតបន្តឹងកូវីដ១៩នៅដាណឺម៉ាក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សកម្មជនស្លៀកពាក់ខ្មៅរាប់រយនាក់បានដើរតាមផ្លូវតវ៉ាច្បាប់រឹតបន្តឹងកូវីដ១៩នៅដាណឺម៉ាក ប្រភពរូប៖ RT

ដាណឺម៉ាក៖ សកម្មជនស្លៀកពាក់ខ្មៅ បានដើរដង្ហែឆ្លងកាត់រដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក ដើម្បីប្រឆាំងច្បាប់កូវីដ១៩ ហើយការតវ៉ាបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី បានព្រមានអំពីការរឹតបន្តឹងថ្មី។

ក្រុមអ្នកតវ៉ាមកពីក្រុមសកម្មជន Men in Black បានដើរដង្ហែកាត់កណ្តាលទីក្រុង Copenhagen ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីពួកគេបានធ្វើបាតុកម្មជាផ្លូវការលើកដំបូងនៅក្នុងទីក្រុង។ ក្រុមនេះបានផ្សព្វផ្សាយការហែក្បួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាជា “ការតស៊ូលទ្ធិប្រជាធិបតេយ្យចំពោះច្បាប់រាតត្បាត និងការវាយប្រហាររបស់រដ្ឋាភិបាលមកលើសេរីភាពរបស់ពួកគេ"។

សកម្មជនបានកាន់បដាដ៏ធំមួយថា "ទេចំពោះច្បាប់រាតត្បាត" ដោយសំដៅទៅលើច្បាប់ក្នុងការគ្រប់គ្រងនិងរឹតបន្តឹងកូវីដ១៩នៅក្នុងប្រទេស។ ក្រុមបាតុករស្លៀកពាក់ខ្មៅ ក៏បានកាន់ភ្លើង និងបាញ់កាំជ្រួចទៅលើអាកាស។

អ្នកនាំពាក្យប៉ូលិសទីក្រុង Copenhagen លោក Dyre Sonnicksen បានប្រាប់ទូរទស្សន៍ TV 2 Lorry ថា មនុស្សប្រហែល ១,០០០ នាក់បានចូលរួមក្នុងការប្រមូលផ្តុំនេះ។

នាយករដ្ឋមន្ត្រី Mette Frederiksen បានព្រមានកាលពីខែមុនថា ការរឹតបន្តឹងកាន់តែតឹងរ៉ឹងអាចនឹងត្រូវការ ដើម្បីដោះស្រាយការកើនឡើងនៃករណីឆ្លងកូវីដ១៩ ក្នុងប្រទេស និងការមកដល់នៃកូវីដ១៩បំលែងថ្មី អូមីក្រុង៕

Khcct banner

អត្ថបទទាក់ទង