Yearendyearend1140x150

ចិនប្រកាសគាំទ្រកម្ពុជាក្នុងការជួយសម្របសម្រួលដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ក្នុងការជួយសម្របសម្រួលដោះស្រាយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា។ការប្រកាសគាំទ្រនេះ ធ្វើឡើងភ្លាមៗក្រោយដំណើរទស្សនកិច្ចសម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា មីយ៉ាន់ម៉ា គឺជាសមាជិកនៃគ្រួសារអាស៊ាន ហើយប្រទេសចិនគាំទ្រអាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យបានត្រឹមត្រូវតាម “វិធីសាស្ត្រអាស៊ាន” និង ការអនុវត្ត កិច្ចព្រមព្រៀងចំណុចកុងសង់ស៊ីសទាំង ៥ របស់អាស៊ាន យ៉ាងរលូនដែលស្ថិតក្នុងក្របខ័ណ្ឌអាស៊ាន ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ចិនសូមកោតសរសើរចំពោះឆន្ទៈរបស់មីយ៉ាន់ម៉ា ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បេសកជនពិសេសអាស៊ានក្នុងការបំពេញភារកិច្ចរបស់ខ្លួន និង ការអនុវត្តកិច្ចព្រមព្រៀងចំណុចកុងសង់ស៊ីស៥ ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់មីយ៉ាន់ម៉ា ។

លោក Wang Wenbin សង្កត់ធ្ងន់ថា ចិននឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ដើម្បីដើរតួនាទីយ៉ាងសកម្ម និង រួមចំណែកយ៉ាងសំខាន់ដល់ភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ ដោះស្រាយភាពខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីស្ដារស្ថិរភាពនិងការអភិវឌ្ឍន៍ប្រទេសមីយ៉ានម៉ាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេស្គាល់ថាជា បុរសខ្លាំងកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ដើម្បីស្វះស្វែងបញ្ចប់វិបត្តិមីយ៉ាន់ម៉ា។មីយ៉ាន់ម៉ា កំពុងជួបវិបត្តិនយោបាយផ្ទៃក្នុង និង ភាពច្របូកច្របល់អូសអន្លាយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុង សានស៊ូជី កាលពីដើមខែ កុម្ភៈ ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់ សម្តេច ហ៊ុន សែន បានបិទបញ្ចប់ និងបានបើកផ្លូវឱ្យ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង សម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ,គាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ និងព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង