Yearendyearend1140x150

សម្តេច ហ៊ុន សែន ចង់តែងតាំងបេសកជនជប៉ុនម្នាក់ជាទីប្រឹក្សាជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

បាតដំបង៖ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ មករានេះ បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការស្នើសុំបេសកជនជប៉ុនម្នាក់ធ្វើជាទីប្រឹក្សាសម្តេចក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ការអះអាងថា ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

លោក Yohei Sasakawa បេសកជនពិសេសរបស់ប្រទេសជប៉ុន សម្រាប់ការផ្សះផ្សាជាតិក្នុងប្រទេសមីយ៉ាន់ម៉ា លោកធ្លាប់ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំកាលពីពេលកន្លងទៅ។លោកធ្លាប់បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាញឹកញាប់នាពេលកន្លងមក និង បានជួបប្រជុំជាមួយឧត្តមសេនីយ មីន អ៊ុងឡាំង ដែលជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ។

នៅថ្ងៃទី៣១ មករា ខាងមុខសម្តេចនឹងជួបលោក Yohei Sasakawa នឹងចង់ស្នើឲ្យធ្វើទីប្រឹក្សាប្រធានអាស៊ាន ឆ្នាំ២០២២ ដើម្បីជួយសម្តេចសម្របសម្រួល។ការស្នើនេះ ដោយសម្តេចយល់ថា លោក Yohei Sasakawa ស្គាល់មីយ៉ាន់ម៉ា សឹងតែគ្រប់ភាគី និងបានទៅមីយ៉ាន់ម៉ា ១៣១លើក។

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៧ មករានេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញ ទស្សនកិច្ចនៅប្រទេស មីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន កំពុងជួបវិបត្តិនយោបាយផ្ទៃក្នុង និង ភាពច្របូកច្របល់អូសអន្លាយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុង សានស៊ូជី កាលពីដើមខែ កុម្ភៈ ឆ្នាំ២០២១។

នៅថ្ងៃទី ៨ មករា នេះ ដំណើរទស្សនកិច្ចរបស់បុរសខ្លាំងកម្ពុជាសម្តេច ហ៊ុន សែន បានបិទបញ្ចប់ជាផ្លូវការ និង បានប្រកាសថា មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង សម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ,គាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ និងព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង