Cct850x100 1
1800px x h300px kh

អគ្គីភ័យបានឆាបឆេះជំរុំជនភៀសខ្លួនដ៏ធំមួយ ធ្វើឲ្យមនុស្សរាប់ពាន់អ្នកគ្មានផ្ទះសំបែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អគ្គីភ័យបានឆាបឆេះជំរុំជនភៀសខ្លួនដ៏ធំមួយ ធ្វើឲ្យមនុស្សរាប់ពាន់អ្នកគ្មានផ្ទះសំបែង ប្រភពរូប៖ AFP

បង់ក្លាដែស៖ ក្នុងរយៈពេលពីរម៉ោងអណ្តាតភ្លើងបានបំផ្លាញជម្រកជនភៀសខ្លួនចំនួន ១,២០០ ដែលជំរុំដ៏ធំបំផុតមួយរបស់ពិភពលោក។

ប៉ូលីសបាននិយាយថា អគ្គីភ័យដ៏ធំមួយបានបំផ្លិចបំផ្លាញជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងប្រទេសបង់ក្លាដែស បណ្តាលឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។

អ្នកនាំពាក្យកងវរសេនាតូច លោក Kamran Hossain បានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា ជម្រកប្រហែល ១,២០០ ត្រូវបានឆាបឆេះនៅក្នុងភ្លើង។ មន្ត្រីអនុវត្តច្បាប់បាននិយាយថា ភ្លើងបានចាប់ផ្តើមនៅម៉ោង ៤៖៤០ ល្ងាចម៉ោងក្នុងស្រុក ហើយត្រូវបានគ្រប់គ្រងនៅម៉ោងប្រហែល ៦៖៣០ ល្ងាច ប៉ុន្តែរយៈពេល ២ ម៉ោងនេះ គឺធ្វើឲ្យមនុស្សជាង ៥,០០០ នាក់គ្មានផ្ទះសម្បែង ដោយសារជម្រកភាគច្រើនធ្វើពីឫស្សី និងតង់ ដែលសុទ្ធសឹងជាសម្ភារៈងាយឆេះ។

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បង់ក្លាដែសបាននិយាយថា បន្ទាប់ពីទទួលបានព័ត៌មាននៃ "ភ្លើងឆេះភ្លាមៗ" នៅឯជំរុំទី ១៦ សង្កាត់ព្រំដែន Cox's Bazar ខ្លួន "បានដាក់ពង្រាយក្រុមសង្រ្គោះបន្ទាន់ និង ក្រុមគ្រូពេទ្យ ដើម្បីការពារជនភៀសខ្លួន។

នេះមិនមែនជាលើកទីមួយទេ ដែលអគ្គីភ័យបានឆាបឆេះជំរុំស្នាក់នៅរបស់ជនជាតិភាគតិចមូស្លីម ដែលភាគច្រើនបានរត់គេចពីប្រទេសជិតខាងដូចជាមីយ៉ាន់ម៉ា ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ បន្ទាប់ពីការបង្ក្រាបដោយយោធាឆ្នាំ ២០១៧ ដែលបានធ្វើឱ្យជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ១០,០០០ នាក់បានស្លាប់។

កាលពីខែមីនាឆ្នាំមុន អគ្គីផ៏យមួយផ្សេងទៀត បានឆក់យកជីវិតជនភៀសខ្លួនចំនួន ១៥ នាក់ និងបានធ្វើឲ្យមនុស្ស ៥០,០០០ គ្មានផ្ទះសម្បែង។

នៅក្នុងជំរុំព្រំដែនបង់ក្លាដែស មានមនុស្សប្រហែល ៨៥០,០០០ នាក់ ហើយត្រូវបានគេចាត់ទុកថាជាកន្លែងតាំងទីលំនៅជនភៀសខ្លួនដ៏ធំបំផុតមួយនៅក្នុងពិភពលោក៕

Khcct banner

អត្ថបទទាក់ទង