Yearendyearend1140x150

អាកាសយានដ្ឋានDaxing ក្រុងប៉េកាំងចាប់ផ្តើមការហោះហើរក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
អាកាសយានដ្ឋានអន្តរជាតិDaxing ក្រុងប៉េកាំងនៃប្រទេសចិន។

ចិន៖ អាកាសយានដ្ឋានអន្តរជាតិDaxing ក្រុងប៉េកាំងនៃប្រទេសចិន បានចាប់ផ្តើមប្រើប្រាស់កាលវិភាគជើងហោះហើរសម្រាប់រដូវក្តៅក្នុងស្រុក តាំងពីថ្ងៃទី៣ ឧសភា ខណៈដែលចំនួនជើងយន្តហោះចេញចូលក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបានកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន។

ក្នុងរដូវក្តៅនេះ អាកាសយានដ្ឋានDaxing នឹងបើកខ្សែហោះហើរក្នុងស្រុកចំនួន ៣២៨ ខ្សែ ដែលនឹងទៅដល់ទីគោលដៅចំនួន ១២៤ កន្លែងក្នុងប្រទេសចិន តាមការប៉ាន់ប្រមាណចំនួនយន្តហោះចេញចូលក្នុងមួយថ្ងៃៗគិតជាមធ្យមនឹងកើនដល់ ៥៨៥ ជើង។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភាកន្លងទៅនេះ កាលវិភាគនៃជើងយន្តហោះក្នុងស្រុកនៃអាកាសយានដ្ឋានDaxing បានកើនឡើងជាបន្តបន្ទាប់ ហើយម៉ោងហោះហើរក៏បានកើនពីម៉ោង ៧ ព្រឹកដល់ម៉ោង១០ យប់ ឡើងដល់ ២៤ម៉ោងលើ ២៤ម៉ោងផងដែរ។ សម្រាប់យន្តហោះអន្តជាតិនៅតែត្រូវផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែនឹងដំណើរការឡើងវិញក្រោមការចាត់ចែងនៃអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង