Cct850x100 1
1800px x h300px kh

អាជ្ញាធរក្រុងម៉ានីលនឹងដាក់ពិន័យយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលល្មើសនឹងវិធានការមិនឲ្យចេញពីផ្ទះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាជ្ញាធរក្រុងម៉ានីលនឹងដាក់ពិន័យយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលល្មើសនឹងវិធានការមិនឲ្យចេញពីផ្ទះ ប្រភពរូប៖ RT

ម៉ានីល៖ អាជ្ញាធរក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន បានហាមប្រាមអ្នកដែលមិនបានចាក់វ៉ាក់សាំងចាកចេញពីផ្ទះរបស់ពួកគេ ទាំងការទៅទិញសម្ភារៈ ទៅធ្វើការ និងហាត់ប្រាណ ហើយអ្នកល្មើស នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ ដាក់ពន្ធនាគារ ឬទាំងពីរ។

មនុស្សប្រមាណ ១៤ លាននាក់ ដែលរស់នៅក្នុងទីក្រុងម៉ានីល ដែលមិនបានចាក់វ៉ាក់សាំងចំនួនពីរលើក ត្រូវបានប្រកាសមិនឲ្យចាកចេញពីផ្ទះ កាលពីថ្ងៃទី ៣ ខែមករា ក្រោមបទប្បញ្ញត្តិថ្មី ដោយមានការលើកលែងទេ ទោះបីជាការទិញរបស់ចាំបាច់ និង ស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ដ ទៅធ្វើការ និងហាត់ប្រាណនៅខាងក្រៅក្បែរកន្លែងស្នាក់នៅ។ ហើយអ្នកដែលធ្វើការក្នុងការិយាល័យត្រូវធ្វើតេស្ត កូវីឌ១៩ រៀងរាល់ពីរសប្តាហ៍ម្តងដោយចំណាយថវិកាផ្ទាល់ខ្លួន។

កន្លែងដែលត្រូវហាមប្រាមសម្រាប់អ្នកមិនចាក់វ៉ាក់សាំងរួមមាន ហាងកាហ្វេ ភោជនីយដ្ឋាន និងផ្សារទំនើប ក៏ដូចជាមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងអស់។ មនុស្សដែលត្រូវបានគេរកឃើញថាបំពានច្បាប់អាចរំពឹងថានឹ ងត្រូវពិន័យជាប្រាក់រហូតដល់ ១,០០០ ដុល្លារ ឬជាប់គុករហូតដល់ ៦ ខែ។

ការរឹតបន្តឹងនឹងនៅតែមានរហូតដល់យ៉ាងហោចណាស់ដល់ថ្ងៃទី ១៥ ខែមករា ទោះបីជារយៈពេលនោះអាចអូសបន្លាយ ប្រសិនបើចំនួនអ្នកឆ្លងនៅតែបន្តកើនឡើង។

អាជ្ញាធរក្រុងម៉ានីល បានពន្យល់ពីតម្រូវការសម្រាប់វិធានការតឹងរ៉ឹងដោយនិយាយថា ទោះបីជាមានវ៉ាក់សាំងក៏ដោយ ក៏មានបុគ្គលមួយចំនួនដែលសម្រេចចិត្តមិនចាក់វ៉ាក់សាំង ដែលទីបំផុតនឹងក្លាយជា បន្ទុកក្នុងការបំផ្លាញសុខភាពសាធារណៈ។

ប្រជាជនហ្វីលីពីនមួយចំនួនបានចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបញ្ចេញការខកចិត្តរបស់ពួកគេចំពោះការសម្រេចចិត្តរបស់អាជ្ញាធរ ដោយអ្នកប្រើប្រាស់ម្នាក់បានចាត់ទុកបទប្បញ្ញត្តិថ្មីនេះថាជា "ទង្វើនៃការរើសអើង"។

សូមបញ្ជាក់ថា ជិត ៧០% នៃអ្នករស់នៅទីក្រុងត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ រួចហើយ ប៉ុន្តែតំបន់នេះ នៅតែរកឃើញករណីឆ្លងកើនឡើងយ៉ាងខ្លាំងកាលពីខែមុន៕

Khcct banner

អត្ថបទទាក់ទង