Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ក្រសួងអប់រំនិងដៃគូពាក់ព័ន្ធសហការគ្នាក្នុងការថែរក្សាអនាម័យដល់សិស្សនិងយុវជនក្នុងបរិបទកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិស័យអប់រំ ត្រូវបានធ្វើឡើងរវាង ក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការភ្លេនអន្តរជាតិ និងក្រុមហ៊ុនព្រីនស៍គ្រុប ស្តីពីកិច្ចសហប្រតិបត្តិការវិស័យអប់រំ ក្នុងការថែរក្សាអនាម័យដល់សិស្សានុ សិស្ស និងយុវជន នៅក្នុងបរិបទកូវីដ-១៩ ដោយបានឧបត្ថម្ភនូវម៉ាស៊ីនវាស់កម្តៅ ស្វ័យប្រវត្តិចំនួន៩៩០គ្រឿង និងធុងលាងសម្អាតដៃចំនួន១៩៨គ្រឿង ដល់គ្រឹះស្ថាន សិក្សាសាធារណៈទាំង៩៩នៅក្នុងខេត្តព្រះសីហនុ ដោយមួយសាលាទទួលបាននូវម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន១០ គ្រឿង និងធុងលាងដៃហាស់ដឺអូកែច្នៃចំនួន២គ្រឿង។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលតែងតែសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ទាំងសម្ភារៈ ថវិកា ក្នុងការជួយអភិវឌ្ឍវិស័យអប់រំ ជាពិសេសនៅក្នុងបរិបទកូវីដ-១៩នេះ អង្គការភ្លេនអន្តរជាតិ បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់ជំនួយជាសម្ភារ:អនាម័យ ការពារកូវីដ-១៩ ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងតែមានតម្រូវការជាចាំបាច់ក្នុងការកាត់បន្ថយការឆ្លងរាលដាលកូវីដ-១៩ ដល់សិស្សានុសិស្ស។

សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គការភ្លែនអន្តរជាតិ និងតំណាងក្រុមហ៊ុនព្រីន ស៍ហូលឌីងគ្រុប មួយចំនួនទៀតផងដែរ៕


Khcct banner

អត្ថបទទាក់ទង