Yearendyearend1140x150

អ្នកចញ្ចឹមឃ្មុំបួននាក់ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយទាមទារនិយាយជាមួយប្រធានាធិបតី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកចញ្ចឹមឃ្មុំបួននាក់ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយទាមទារនិយាយជាមួយប្រធានាធិបតី ប្រភពរូប៖ RT

ឈីលី៖ អ្នកចិញ្ចឹមឃ្មុំបួននាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឈីលី បន្ទាប់ពីពួកគេបានធ្វើបាតុកម្មនៅមុខវិមានប្រធានាធិបតីក្នុងទីក្រុង Santiago ដើម្បីទាមទារនិយាយជាមួយប្រធានាធិបតី។

នៅក្នុងបាតុកម្មនោះ ប៉ូលិស៧នាក់ត្រូវបានឃ្មុំទិច ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈអ្នកចិញ្ចឹមឃ្មុំនៅមុខវិមានប្រធានាធិបតីប្រទេសឈីលី ប្រើប្រាស់ឃ្មុំដើម្បីវាយប្រហារលើប៉ូលីស។ ដោយសំបុកឃ្មុំប្រហែល ៦០ ត្រូវបានគេដាក់នៅលើផ្លូវនៅមុខវិមាណ ដែលក្នុងនោះមានឃ្មុំប្រហែល ១០,០០០ ក្បាល។

យោងតាមមន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សបួននាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។ អ្នកចិញ្ចឹមឃ្មុំបានធ្វើការបាតុកម្មតវ៉ា និង ត្អូញត្អែរ អំពីការខ្វះខាតការគាំទ្រពីរដ្ឋាភិបាលចំពេលផលិតកម្មទឹកឃ្មុំធ្លាក់ចុះ។ ពួកគេអះអាងថា ឧស្សាហកម្មនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះរាំងស្ងួត ដែលបានប៉ះពាល់ដល់ប្រភពអាហាររបស់ឃ្មុំ ដូចជា ផ្កា និងដំណាំជាដើម។

អ្នកចិញ្ចឹមឃ្មុំបានស្នើសុំជួបជាមួយប្រធានាធិបតី Sebastian Pinera ដើម្បីពិភាក្សាអំពីសំណើរបស់ពួកគេ ដែលរួមមានកំណែទម្រង់ដើម្បីកែលម្អតម្លៃទឹកឃ្មុំ ឬផ្តល់ការឧបត្ថម្ភធនដល់អ្នកផលិតទឹកឃ្មុំ។

រដ្ឋមន្ត្រីក្រសួងកសិកម្មប្រចាំតំបន់ លោក Omar Guzman បាននិយាយថា ក្រសួងយល់ពីទុក្ខលំបាករបស់អ្នកចិញ្ចឹមឃ្មុំ ប៉ុន្តែពួកគេបានផ្ដល់ជំនួយអស់ជាច្រើនខែដល់សហគមន៍ចំនួន ២០ ដែលជួបប្រទះការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ។

បម្រែបម្រួលអាកាសធាតុក៏កំពុងប៉ះពាល់ដល់ចំនួនសត្វឃ្មុំ និងការផលិតទឹកឃ្មុំនៅជុំវិញពិភពលោកផងដែរ។ ការសិក្សាមួយពីឆ្នាំ ២០២០ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ បានរកឃើញថាចំនួនសត្វឃ្មុំបានធ្លាក់ចុះប្រហែល ៥០% នៅអាមេរិកខាងជើង និង ១៧% នៅអឺរ៉ុប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង