Yearendyearend1140x150

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េជំរុញឱ្យតម្លៃអចលនទ្រព្យតំបន់អរិយក្សត្រហក់ឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា

ភ្នំពេញ៖គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានបញ្ចប់ការសិក្សា ហើយគ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៤នេះ។គម្រោងមិនទាន់លេចចេញជារូបរាងផង តម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្រហក់ឡើងថ្លៃពី២ទៅ៣ដង ។

មេភូមិអរិយក្សត្រលោក ខ្លូត សំអឿន បានប្រាប់ស៊ីស៊ីថាមស៍ថា លោកពិតជាមានការសាទរយ៉ាងខ្លាំងក្រោយពីលឺដំណឹងនេះ ព្រោះនៅពេលដែលគម្រោងនេះលេចចេញជារូបរាង វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលជាងមុន។

ចំពោះតម្លៃដីនៅតំបន់នេះក៏អាចមានការឡើងថ្លៃនាពេលអនាគត ប៉ុន្តែអាចឡើងថ្លៃទៅតាមទីតាំងដី ដោយពីមុនដីនៅអរិយក្សត្រដែលមានទីតាំងជាប់មាត់ទន្លេមានតម្លៃក្រោម១ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្ននេះម្ចាស់ដីអាចកាត់ថ្លៃលក់បានរហូតដល់១,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា ប្រាប់ស៊ីស៊ីថាមស៍ដែរថា ដីនៅតំបន់អរិយក្សត្រដែលជាតំបន់មានសក្តានុពលមួយសម្រាប់ការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចបន្ទាប់ពីទីក្រុងកោះពេជ្រ ក៏ប៉ុន្តែត្រូវការពេលវេលាបន្តិច ដោយសារការសាងសង់ត្រូវការចំណាយពេលវេលាច្រើន។ ប៉ុន្តែ បន្ទាប់ពីស្ពាននេះត្រវបានសាងសង់រួច ការរីកចម្រើននៅតំបន់នេះនឹងកាន់តែមានភាពល្អប្រសើរឡើង។

លោកថា នៅថ្ងៃអនាគតដីនៅតំបន់នេះនឹងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគអចលនទ្រព្យ ហើយទីតាំងដីខ្លះអាចនឹងលក់បានថ្លៃជាងបច្ចុប្បន្នរហូតដល់២ទៅ៣ដងឯណោះ។

គួរបញ្ជាក់ថា លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា នៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី ០៣ ខែមករា បានឱ្យដឹងថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ធ្វើឡើងឆ្លើយតបនឹងសំណើរជាចំហររបស់សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។

លោកបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងមានមុខងារជាក់ស្តែងជា Landmark សម្រាប់វិស័យទេសចរណ៍រាជធានីភ្នំពេញ ហើយថែមទាំងក្លាយទៅជានិមិត្តរូបនៃការបន្ត និងពង្រឹងចំណងមិត្តភាពរវាងកូរ៉េ និងប្រជាជនកម្ពុជាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង