Yearendyearend1140x150

វៀតណាមរកឃើញករណីឆ្លងក្នុងសហគមន៍ថ្មីចំនួនជាង ២ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងក្នុងសហគមន៍ថ្មីចំនួនជាង ២ ម៉ឺននាក់ ប្រភពរូប៖ VN Express International

វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានប្រកាសករណី Covid-19 ចំនួន ២១,៦៩៦ ផ្សេងទៀតកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង និងខេត្តចំនួន ៦០ ខណៈដែលទីក្រុងហូជីមិញ បានបញ្ជាក់ពីករណីនាំចូល អូមីក្រុង មួយផ្សេងទៀត។

ខេត្តដែលមានករណីឆ្លងច្រើនជាងគេ មានខេត្ត ត្រាវិញ មានចំនួន ៧,០៦៣ នាក់, ទីក្រុងហាណូយមាន ២.៤៩៩ ករណី និងខេត្ត តៃ និញ ភាគខាងត្បូងមាន ៩១៦ ករណី។

ក្រសួងសុខាភិបាលក៏បានប្រកាសថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២២៤ នាក់កាលពីថ្ងៃអង្គារ ក្នុងនោះមាន ២៦ នាក់នៅទីក្រុងហូជីមិញ។ ចំនួនអ្នកស្លាប់របស់ប្រទេសវៀតណាម កើនដល់៣៣,២៤៥ នាក់។

នៅក្នុងរលកទីបួនដែលបានបោកបក់លើប្រទេសវៀតណាមកាលពីខែមេសាកន្លងទៅ មនុស្សជាង ១,៧៩ លាននាក់បានឆ្លងមេរោគ។ ក្នុងចំណោមពួកគេ ជាង ១.៤១ លាននាក់បានជាសះស្បើយ។

កាលពីថ្ងៃអង្គារ ទីក្រុងហូជីមិញ បានបញ្ជាក់ពីករណី អូមីក្រុង ទី៦ របស់ខ្លួន។ ការឆ្លងនេះគឺជាអ្នកបើកយន្តហោះតៃវ៉ាន់ម្នាក់ ដែលមកដល់ទីក្រុងហូជីមិញនៅថ្ងៃទី ២៩ ខែធ្នូ។ ក្នុងចំណោមករណី អូមីក្រុង ទាំងអស់ដែលបានរកឃើញនៅក្នុងប្រទេសវៀតណាមរហូតមកដល់ពេលនេះ គឺជាករណីនាំចូល ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង