Yearendyearend1140x150

សហព័ន្ធស្រូវអង្កររំពឹងថាការនាំ«អង្ករ​»ទៅ​EUនឹង​កើន​ឡើងក្រោយការយកពន្ធបញ្ចប់ចុងខែនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការនាំចេញអង្គរកន្លងទៅ។

ភ្នំពេញ៖ ការយកពន្ធលើអង្ករកម្ពុជាពីសភាពាណិជ្ជកម្មសហភាពអឺរ៉ុប នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២០ មករា ឆ្នាំ២០២២។ការបញ្ចប់នេះ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថាបរិមាណ​អង្ករ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ ខណៈដែលរយៈពេលបីឆ្នាំកន្លងទៅដែលសភាពាណិជ្ជកម្មសហភាពអឺរ៉ុបយកពន្ធលើអង្ករកម្ពុជាគ្រប់ប្រភេទ បានការធ្លាក់ចុះមកត្រឹមជាង២៥ភាគរយ។

កាលពី៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៩ សភាពាណិជ្ជកម្មសហភាពអឺរ៉ុប បានសម្រេចយកពន្ធលើអង្ករកម្ពុជាគ្រប់ប្រភេទ។ចាប់ពីពេលនេះមកបរិមាណនៃការនាំចេញអង្ករពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបមានការថយចុះដោយពីមុនឆ្នាំ ២០១៩ ទីផ្សារសហភាពអឺរ៉ុបមានចំនួន៤០ភាគរយ នៃការនាំចេញសរុប ហើយនៅឆ្នាំ ២០២១នេះវាធ្លាក់ចុះមកត្រឹមតែ ២៥.២៤ភាគរយនៃការនាំចេញសរុបដែលមានតម្លៃនាំចេញសរុបប្រហែល៤១០ លានដុល្លារ។

លោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការធ្លាក់ចុះនេះ គួបផ្សុំជាមួយបញ្ហារីករាលដាលកូវីដ-១៩ដែលបង្កជាផលវិបាកដល់ដំណើរការដឹកជញ្ជូននាំចេញ ហើយតម្លៃ​ដឹក​ជញ្ជូន​អង្គរនាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ឡើង​ពី១២០០ ទៅ ២០០០ ដុល្លារ​ក្នុង​មួយ​កុងតឺន័រ​ដល់៦០០០ ទៅ ៨០០០ ដុល្លារ​អាមេរិក។ 

លោក លន់ យ៉េង ការនាំចេញអង្កររបស់កម្ពុជាទៅតំបន់អឺរ៉ុបនេះ នឹងវិលត្រលប់មករកភាពល្អប្រសើរវិញ នៅក្រោយថ្ងៃទី២០ មករា ឆ្នាំ២០២២ បន្ទាប់រួចផុតពីទណ្ឌកម្ម។

គួរជម្រាបថា គណៈ​កម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី ១៦ មករា ២០១៩ បាន​ចេញ​សេច​ក្តី​សម្រេច​មួយ ដោយ​តម្រូវ​ឲ្យ​អង្ករ​នាំ​ចូល​ពី​កម្ពុជា ត្រូវ​បង់​ពន្ធ​រយៈ​ពេល​៣​ឆ្នាំ ក្នុង​អត្រា​១៧៥​អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង​១​តោន នៅ​ឆ្នាំ​២០១៩ និង​ត្រូវ​បង់​១៥០​អឺរ៉ូ និង​១២៥​អឺរ៉ូ នៅ​ឆ្នាំ​ទី២ និង​ទី៣​។វិធានការនេះ កម្ពុជា​នឹង​ត្រូវ​ខាត​បង់​ថវិការ​ប្រមាណ​ជា​៥០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​១ឆ្នាំៗ​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង