Cct850x100 1

កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)ចាប់ពីថ្ងៃទី៥-១១មករា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០៤មករានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស កម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ចាប់ពីថ្ងៃទី៥ - ១១ ខែមករា ឆ្នាំ២០២២។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ - សីតុណ្ហភាពអប្បបរមា មានពី ២០-២២°C - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C , - នៅថ្ងៃទី៦-៨ ខែមករា អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង ។

ចំណែក ២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °c ។ ៣-តំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C - នៅថ្ងៃទី៦-៩ ខែមករា អាចមានភ្លៀងក្នុងកម្រិតពីផ្សែងក្រូចទៅខ្សោយ៕


Khcct banner

អត្ថបទទាក់ទង