Cct850x100 1

ប្រធានបក្សខ្មែរក្រោកត្រូវបានដកតំណែងពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ត្រូវបានប្រមុខរដ្ឋស្តីទីសម្តេច សាយ ឈុំ បានសម្រេចបញ្ចប់មុខតំណែងពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក្នុងនាមជាប្រធានគណបក្សខ្មែរក្រោក បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្ទាប់ពីស្ថាប័ននេះត្រូវបានព្រះមហាក្សត្រសម្រេចបង្កើតឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨។

ការបញ្ចប់តំណែងនេះ គឺបន្ទាប់ពីលោក សុវណ្ណវឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ដោយបង្ហាញនូវចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសម្តីប្រមាថ មួលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋានភស្តុតាងច្បាស់លាស់មកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ច។


Khcct banner

អត្ថបទទាក់ទង