Yearendyearend1140x150

ករណីឆ្លងអូមីក្រុងនៅក្នុងប្រទេសថៃកើនឡើងជាង ១ ពាន់ករណីក្នុងពេលឈប់សម្រាក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ករណីឆ្លងអូមីក្រុងនៅក្នុងប្រទេសថៃកើនឡើងជាង ១ ពាន់ករណីក្នុងពេលឈប់សម្រាក ប្រភពរូប៖ រ៉យទ័រ

ថៃ៖ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយកាលពីថ្ងៃអាទិត្យបានថា ចំនួនករណីឆ្លង អូមីក្រុង នៅក្នុងប្រទេសថៃបានកើនឡើងជាង ១,០០០ នៅថ្ងៃចូលឆ្នាំសាកល តាមការរំពឹងទុក។

លោកវេជ្ជបណ្ឌិត Supakit Sirilak បាននិយាយថា ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ចំនួនករណីឆ្លង អូមីក្រុង នៅក្នុងប្រទេសថៃមានចំនួន ១,៥៥១ ក្នុងនោះមាន ៧៧៩ នាក់ជាជនបរទេស។

កាលពីថ្ងៃសៅរ៍តែមួយមនុស្សជាង ១៨៩ នាក់បានធ្វើតេស្តវិជ្ជមាន អូមីក្រុង ក្នុងនោះ ៦៨ នាក់ជាជនបរទេសនិង ១២១ នាក់ ត្រូវបានរកឃើញក្នុងស្រុក។ ករណី អូមីក្រុង ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ៤៧ ទូទាំងប្រទេស។

ខេត្តកំពូលទាំងប្រាំដែលមានករណី អូមីក្រុង ច្រើនជាងគេ គឺទីក្រុងបាងកកចំនួន ៣៩៥, កាឡាស៊ីន ១៩៥ នាក់, ឈុនបុរី ១៤៨នាក់, ភូកេត ១២៥ នាក់ និងរ៉ូយអេត ចំនួន ១១៩ នាក់។

លោក Supakit បានបន្ថែមថា មធ្យោបាយតែមួយគត់ក្នុងការគ្រប់គ្រងបញ្ហានេះ គឺឲ្យប្រជាជនធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យក្រសួងសុខាភិបាលសាធារណៈអាចវាយតម្លៃស្ថានភាពបាន៕

លោកវេជ្ជបណ្ឌិត Supakit Sirilak  នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង