Yearendyearend1140x150

ក្រសួងការងារឲ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍«ផ្តល់ព័ត៌មានទូទាត់ប្រាក់»បំណាច់បញ្ចប់កិច្ចសន្យាការងារមិនត្រឹមត្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការងារជូនដំណឹងដល់ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលតវ៉ាថា និយោជកទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់ខ្លួនមិនត្រឹមត្រូវ ឱ្យទៅផ្ដល់ព័ត៌មាន ក្រសួងការងារ ចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ តទៅ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទលេខ ០១២ ៨៧២ ១៦១/០៩២ ៨៨៨ ៥៨៥/០៨៧ ៥២៥ ៦៥៦។

ក្រសួងនឹងបង្គាប់ឱ្យនិយោជក ធ្វើការទូទាត់សំណងបន្ថែមដល់អតីតបុគ្គលិក ក្នុងករណីដែលក្រសួងទទួលបានព័ត៌មានពេញលេញ ហើយរកឃើញថា មានភាពលម្អៀងក្នុងការគណនាពិតប្រាកដមែន។ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលតវ៉ា ត្រូវផ្តល់នូវព័ត៌មានអំពីប្រាក់ឈ្នួល, ប្រាក់អត្ថប្រយោជន៍ដែលខ្លួនធ្លាប់ទទួលបាន, រូបមន្តគណនា និងមូលដ្ឋានគណនាដែលខ្លួនចង់បាន ដើម្បីក្រសួងធ្វើការផ្ទៀងផ្ទាត់ឡើងវិញ។

ក្រសួងក៏បានធ្វើការអំពាវនាវដល់អតីតបុគ្គលិកដែលកំពុងធ្វើការតវ៉ាទាំងអស់ វិលមកអនុវត្តឱ្យបានត្រឹមត្រូវ តាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ ដែលបានកំណត់នីតិវិធីបន្ត គឺត្រូវប្តឹងទៅតុលាការដើម្បីបញ្ចប់ករណីវិវាទ ក្រោយពេលការផ្សះផ្សា ការចេញសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការអនុវត្តវិធានការវិវាទ ត្រូវបានតុលាការចេញដីកា សម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៥២៤ "ត” ដ.រ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ របស់សាលាដំបូង រាជធានីភ្នំពេញ ដោយបានកំណត់គុណវុឌ្ឍថា ជាកូដកម្មខុសច្បាប់ និងត្រូវចាត់ទុកថាជាកំហុសធ្ងន់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង