Yearendyearend1140x150

អង្ករកម្ពុជានាំចេញទៅកាន់ចិនក្នុងឆ្នាំ២០២១មានកំណើន២២.៨២%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា

ភ្នំពេញ៖ យោងតាមទិន្នន័យនៃក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌីបានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនដែលឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនខាងលើនេះមានចំនួន ៣០៦២២២.៧៥តោន មានកំណើន២២.៨២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺជាតួលេខដែលសម្រេចបានលើសពី៣០ម៉ឺនតោន។

សូមជម្រាបថា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានផ្សាយថា ចំនួនអង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២១គឺជាលើកទី១ដែលមានចំនួនលើសពី៣០ម៉ឺនតោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង