Yearendyearend1140x150
Img 0571

កូរ៉េខាងត្បូងនឹងសម្រេចចុងក្រោយគម្រោងសាងសង់ស្ពានតភ្ជាប់«ភ្នំពេញ-ស្វាយជ្រុំ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពតំណាង។រូបភាពបណ្តាញសង្គម

កោះកុង៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូងនឹងធ្វើការសម្រេចចិត្តចុងក្រោយលើ គម្រោងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់«ភ្នំពេញ-ស្វាយជ្រុំ»។ការសម្រេចចុងក្រោយនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុនប្រទេសកូរ៉េបានសិក្សារួចរាល់ពីទីតាំងនៃគម្រោងហើយបានផ្តល់ជារបាយការណ៍ជូនដល់រដ្ឋាភិបាល។

ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា គម្រោងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់«ភ្នំពេញ-ស្វាយជ្រុំ» នឹងមានលទ្ធផលនៅពេលឆាប់ៗខាងមុខ។ហើយប្រជាជនកូរ៉េបានសម្តែងក្តីសប្បាយរីករាយដែលរដ្ឋាភិបាលខ្លួនជួយសាងសង់គម្រោងនេះ ព្រោះជាគម្រោងឆ្លងកាត់ទន្លេមេគង្គ។

បើតាម ឯកឧត្តម Park Heung-Kyeong  នៅពេលស្ពាននេះធ្វើរួច នឹងរួមចំណែកក្នុងការសម្រួលដល់ចរាចរណ៍នៅភ្នំពេញនិងនៅជាយភ្នំពេញផង ព្រមទាំងក្លាយជានិមិត្តរូបមួយនេះកិច្ចសហប្រតិបត្តិការនិងមិត្តភាពកម្ពុជា និងកូរ៉ផងដែរ។ហើយវានឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

គួរបញ្ជាក់ថា សម្តេចហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រសិនបើស្ពាននេះលិចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និង ដឹកជញ្ជូនកសិផលរបស់ពួកគេផងដែរ។

គម្រោងសាងសង់ស្ពាននេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាគម្រោងអាទិភាពក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០លានដុល្លារ ពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣ ហើយបើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ៥០លានដុល្លារ ប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង