Yearendyearend1140x150
Img 0571

ជើងហោះហើររាប់រយនៅតែបន្តលុបចោលនៅអាមេរិកដោយសារអូមីក្រុងនិងអាកាសធាតុមិនល្អ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ជើងហោះហើររាប់រយនៅតែបន្តលុបចោលនៅអាមេរិកដោយសារអូមីក្រុងនិងអាកាសធាតុមិនល្អ ប្រភពរូប៖ ស៊ីស៊ីធីវី

អាមេរិក៖ ក្រុមហ៊ុនអាកាសចរណ៍បន្តកាត់បន្ថយជើងហោះហើរ ដោយសារការកើនឡើងនៃចំនួនបុគ្គលិកបាន កូវីដ១៩បំលែងថ្មី អូមីក្រុង ហើយអាកាសធាតុរដូវរងារកាន់តែអាក្រក់បានរំខានផ្នែកខ្លះនៃប្រលានយន្តហោះសហរដ្ឋអាមេរិក។

កាលពីថ្ងៃអង្គារ ជើងហោះហើរជាង ១,៣០០ ទាំងការហោះហើរក្នុងនិងក្រៅសហរដ្ឋអាមេរិកត្រូវបានលុបចោល។ គិតត្រឹមម៉ោង ១៧:០ ម៉ោងស្តង់ដារភាគខាងកើត (EST) ថ្ងៃពុធ យ៉ាងហោចណាស់ជើងហោះហើរចំនួន ៩៦០ ផ្សេងទៀតត្រូវបានលុបចោលនៅក្នុងប្រទេស។

នៅពេលដែលជំងឺរាតត្បាត COVID-19 បន្តវាយលុកប្រទេសនេះ ឧស្សាហកម្មអាកាសចរណ៍របស់សហរដ្ឋអាមេរិកកំពុងទទួលរងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់។ ការលុបចោល និងការពន្យារពេលយ៉ាងទូលំទូលាយនៃជើងហោះហើរក្នុងស្រុក និងអន្តរជាតិ បានកើតឡើងនៅក្នុងប្រទេសជាច្រើនថ្ងៃជាប់ៗគ្នា។

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរបស់សហរដ្ឋអាមេរិក បាននិយាយថា មូលហេតុចម្បងនៃបាតុភូតនេះគឺដោយសារការរីករាលដាលនៃ អូមីក្រុង បាននាំឱ្យមានការកើនឡើងនៃករណីឆ្លង COVID-19 នៅក្នុងប្រទេស ដែលបណ្តាលឱ្យមានកង្វះកម្លាំងពលកម្ម ដោយសារបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនធំត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។

ក្រៅពីជំងឺរាតត្បាត COVID-19 អាកាសធាតុមិនល្អនៅក្នុងផ្នែកខ្លះនៃសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក៏បានដើរតួនាទីក្នុងការលុបចោលជើងហោះហើរផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមុននេះ មានសុទិដ្ឋិនិយមចំពោះការស្ទុះងើបឡើងវិញនៃជើងហោះហើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកក្នុងខែនេះ។ ប៉ុន្តែរដ្ឋបាលសន្តិសុខដឹកជញ្ជូនបាននិយាយថា ជាមួយនឹងមនុស្សជាង ២ លាននាក់រំពឹងថានឹងធ្វើដំណើរនៅក្នុងប្រទេសនាពេលខាងមុខ ចលនាប្រជាជនទ្រង់ទ្រាយធំអាចបន្តទៅមុខទៀត ដែលអាចពន្លឿនការរីករាលដាលនៅក្នុងប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនរំពឹងថា ការលុបចោលជើងហោះហើរទ្រង់ទ្រាយធំបច្ចុប្បន្ននឹងបន្តមួយរយៈទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង