Yearendyearend1140x150

ក្រសួងដែនដីប្រមូលចំណូលបានជាង៤រយពាន់លានរៀលថយចុះ១,៦២%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ក្រសួងដែនដី បានប្រមូលចំណូលចូលថវិកាជាតិសរុបមានចំនួន ៤៧២ ០៦៩ ៥៦៦ ២៥៨រៀល (បើធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ថយចុះ១,៦២%)។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ រួមមាន៖ ចំណូលរបស់រដ្ឋបាលកណ្តាល ចំនួន ១៣ ៦០៣ ២២៩ ៨០១រៀល ក្នុងនោះ។ សេវាសំណង់ទូទៅ ចំនួន ១១ ៥២២ ៧១៣ ៣២៥រៀល។ សេវាសំណង់លើសសន្ទស្សន៍ ចំនួន ២ ០៥០ ០០០ ០០០រៀល។ សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិកត្រូនិក ចំនួន ៧ ៩៧១ ៨០០រៀល។ ចំណូលពីការជួលអចលនវត្ថុ ចំនួន២២ ៥៤៤ ៦៧៦រៀល។

ចំណូលរបស់មន្ទីរដ.ន. ស. ស.រាជធានី ខេត្ត ចំនួន ៤៥៨ ៦៦ ៣៣៦ ៤៥៧រៀល ក្នុងនោះ សេវាសុរិយោដី ចំនួន ៦០ ៤៤៥ ៧៨៦ ០៤២រៀល - សេវាសំណង់ទូទៅ ចំនួន ៣២ ៤២៥ ១០៩ ៥០០រៀល។ ពន្ធប្រថាប់ត្រា (អគ្គនាយកដ្ឋានពន្ធដារ) ចំនួន ៣៦៥ ៥៩៥ ៤៤០ ៩១៥រៀល។

ការងារសវនកម្ម បានចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ តាមសវនដ្ឋានទាំងថ្នាក់កណ្តាលនិងថ្នាក់រាជធានី ខេត្ត បានចំនួន៤អង្គភាព រួមមាននៅថ្នាក់កណ្តាលចំនួន២ គឺនៅអគ្គនាយកដ្ឋានរៀបចំដែនដី និង នគរូបនីយកម្ម និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅថ្នាក់រាជធានី ខេត្តបានចំនួន២ រួមមាននៅមន្ទីរដ. ន. ស. ស.រាជធានីភ្នំពេញនិងខេត្តកណ្តាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង