Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ក្រសួងដែនដីចេញបណ្ណកម្មសិទ្ធិដីបានជាង៦លានបណ្ណ គិតត្រឹមដំណាច់ឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ឆ្នាំ២០២១ ចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៦ ៤១៥ ៣១១បណ្ណ ស្មើនឹង៩១,៦% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាលដី លើសផែនការ១,៦% ធៀបនឹងសូចនាករ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួងដែនដី។

ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជា ប្រព័ន្ធសម្រេចបាន៥ ៧៩១ ៧៦១បណ្ណ និងចែកបណ្ណបានចំនួន៥ ៣២៩ ១៥៣បណ្ណ (សម្បទានដី សង្គមកិច្ចចំនួន ១៧៩៩៣បណ្ណ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន៦២៣ ៥៥០បណ្ណ ក្នុងនោះដីរដ្ឋបាន ១៨៩ទីតាំង ចំនួន២ ១០៤បណ្ណ ទំហំ៩០៧ ៤៩៣ហិកតាដីឯកជនរបស់បុគ្គលឯកជន បាន៦២០៥៩០បណ្ណ និង ដីសហគមន៍ជនជាតិដើមភាគតិចបាន៣៣សហគមន៍ស្មើនឹង៨៥៦បណ្ណ ទំហំ៣៣ ៨៩៩ហិកតា សម្រាប់ ៣ ២៣៥គ្រួសារ។

ដោយឡែកការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន១ ៩៣៦ វត្តស្មើនឹង ២៤០៤បណ្ណ (ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន២០៨៥បណ្ណ និងដាច់ដោយដុំ បាន ចំនួន៣១៩បណ្ណ)៕

រូបតំណាង


Khcct banner

អត្ថបទទាក់ទង