Yearendyearend1140x150

កម្លាំងពលកម្មស្ត្រីនៅក្នុងវិស័យទេសចរណ៍កម្ពុជាធ្លាក់ចុះជាង១០ភាគរយសម្រាប់ឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២១នេះ កម្លាំងពលកម្មស្ត្រីនៅក្នុងវិស័យទេសចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ គឺបានធ្លាក់ចុះពី៦០% មកនៅត្រឹមប្រមាណ៤៧% នៃកម្លាំងពលកម្មសរុបដែលកំពុងបម្រើការ។ ការធ្លាក់ចុះនេះ ដោយសារឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ ដែលណ្តាលឱ្យសេវាកម្មកម្សាន្តទេសចរណ៍ ដែលមានស្ត្រីបម្រើការងារច្រើនជាងគេដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ត សេវាម៉ាស្សាត្រូវបានបិទផ្អាកមិនឱ្យដំណើរការ។

លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២១ បានលើកឡើងថា ក្នុងចំណោមសេវាកម្មទេសចរណ៍ សេវាកម្មដែលមានស្ត្រីបម្រើការងារច្រើនជាងគេ មានដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ត សេវាម៉ាស្សា ស្ប៉ា បៀរហ្គាឌិន ឌីស្កូតែក។ បន្ទាប់ពីសេវាកម្មទាំងនេះត្រូវបានបិទផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ កម្លាំងពលកម្មស្ត្រីនៅក្នុងវិស័យសេវាកម្មទេសចរណ៍ទាំងនេះក៏មានការថយចុះគួរឱ្យកត់សម្គាល់ដែរ។

លោកជំទាវបន្តថា ការបាត់បង់ការងារទាំងនោះបណ្តាលឱ្យស្ត្រីមួយចំនួនប្រឈមនឹងភាពក្រីក្រ និងអំពើហិង្សាជាងបុរស។ ប៉ុន្តែការណ៍នេះមិនមែនចំពោះតែស្ត្រីនៅក្នុងវិស័យទេសចរណ៍កម្ពុជានោះទេ ទាំងស្ត្រីក្នុងតំបន់និងអន្តរជាតិផងដែរ។

ទន្ទឹមនេះ ដើម្បីស្តារឡើងវិញ គោលនយោបាយនិងកម្មវិធីនានារបស់ក្រសួងនៅតែបន្តជំរុញនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ក្រសួងបានយកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួចហើយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះក្នុងឆ្នាំ២០២២ខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង