Yearendyearend1140x150

ម៉ាកាវរកឃើញករណីនាំចូលកូវីដ១៩បំលែងថ្មីអូមីក្រុងលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ម៉ាកាវរកឃើញករណីនាំចូលកូវីដ១៩បំលែងថ្មីអូមីក្រុងលើកដំបូង ប្រភពរូប៖ ស៊ីស៊ីធីវី

ម៉ាកាវ៖ តំបន់រដ្ឋបាលពិសេសម៉ាកាវ (SAR) របស់ប្រទេសចិនកាលពីថ្ងៃច័ន្ទ បានរាយការណ៍ករណីកូវីដ-១៩អូមីក្រុង ដែលនាំចូលដំបូងរបស់ខ្លួន នាំឱ្យចំនួនករណីសរុបរបស់ម៉ាកាវ កើនឡើងដល់ ៧៨ ករណី។

ករណីថ្មីនេះ គឺជាបុរសជនជាតិម៉ាកាវអាយុ ២៣ ឆ្នាំដែលបានចាកចេញពីសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ហើយបានមកដល់ម៉ាកាវ កាលពីថ្ងៃសៅរ៍តាមរយៈប្រទេសសិង្ហបុរី។

មជ្ឈមណ្ឌលបាននិយាយថា បុរសនោះបានធ្វើតេស្តវិជ្ជមានកូវីដ១៩អូមីក្រុង នៅពេលមកដល់ម៉ាកាវ ហើយមានរោគសញ្ញានៃការក្អក និងហៀរសំបោរកាលពីថ្ងៃចន្ទ។

អាជ្ញាធរសុខាភិបាលម៉ាកាវ បានធ្វើតេស្ត ហើយបានរកឃើញថា បុរសនោះបានឆ្លង អូមីក្រុង។ហើយមជ្ឈមណ្ឌលនេះ បានអំពាវនាវឱ្យប្រជាជនម៉ាកាវនៅក្រៅប្រទេសកាត់បន្ថយការធ្វើដំណើរមិនចាំបាច់តាមដែលអាចធ្វើទៅបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង