Yearendyearend1140x150

បាក់ទំនប់វារីអគ្គិសនីជំរុញឱ្យមានការជម្លៀសជាបន្ទាន់នៅប្រេស៊ីល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បាក់ទំនប់វារីអគ្គិសនីជំរុញឱ្យមានការជម្លៀសជាបន្ទាន់នៅប្រេស៊ីល ប្រភពរូប៖ RT

ប្រេស៊ីល៖ ការបាក់ទំនប់វារីអគ្គិសនីនៅភាគឦសានប្រទេសប្រេស៊ីល បាននាំឱ្យមានការជម្លៀសចេញ និងបានជំរុញឱ្យមន្ត្រីក្នុងតំបន់ស្វែងរកជំនួយជាបន្ទាន់ ដើម្បីដោះស្រាយទឹកជំនន់។

«ទំនប់ទឹកដែលមានបរិមាណទឹកដ៏ច្រើនបានបាក់ ហើយទឹកជំនន់ភ្លាមៗនឹងប៉ះពាល់ដល់ក្រុង អ៊ីថាមប៊ី ក្នុងពេលឆាប់ៗនេះ»។ នេះសាលាក្រុងនៃក្រុងកសិកម្មនៅភាគខាងត្បូង Bahia បានប្រកាសនៅលើ Instagram កាលពីល្ងាចថ្ងៃសៅរ៍។

សាលាក្រុងក៏បានអំពាវនាវដល់អ្នកស្រុកឱ្យចាកចេញពីច្រាំងទន្លេ Verruga ជាបន្ទាន់ផងដែរ។ ការបរាជ័យនៃទំនប់ Igua ដែលមានទីតាំងនៅជាយក្រុង Vitoria da Conquista ត្រូវបានបង្កឡើងដោយព្យុះដ៏ខ្លាំងជិតពីរខែ ដែលបានឆក់យកជីវិតមនុស្ស ១៧ នាក់ និងបានធ្វើឱ្យមនុស្សប្រហែល ៤,០០០ នាក់គ្មានផ្ទះសម្បែង។

យោងតាមអភិបាលរដ្ឋ Rui Costa ទឹកបានកើនឡើងពីមួយទៅពីរម៉ែត្រ ហើយនៅកន្លែងខ្លះឡើងដល់បីម៉ែត្រ។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនបានជំរុញឱ្យអភិបាលក្រុង Vitoria da Conquista លោកស្រី Sheila Lemos ប្រកាសស្ថានភាពអាសន្ន និងស្នើសុំជំនួយជាបន្ទាន់ពីអាជ្ញាធរសហព័ន្ធ និងរដ្ឋ ក៏ដូចជាពីសមាជិកសភាតំណាងឱ្យ Bahia ក្នុងសភាជាតិ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ លោក Rogério Marinho បានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមការពារជនស៊ីវិល និងក្រសួងសុខាភិបាលកំពុងធ្វើដំណើរទៅកាន់ Bahia ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់។ តែទោះជាយ៉ាងណាក៏ដោយ ស្ថានការណ៍នៅតែមិនស្ថិតស្ថេរនោះទេ ដោយសារ Bahia ប្រឈមនឹងជំនន់ទឹកភ្លៀងបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង