Yearendyearend1140x150

បេក្ខជនពិការភ្នែកនិងគថ្លង់សរុប៣០នាក់ប្រឡងបាក់ឌុបនៅទូទាំងប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ករណីបេក្ខជនពិការភ្នែក និងគថ្លង់ មានសរុបចំនួន៣០នាក់ មានស្រី ១៤នាក់ ក្នុងនោះពិការភ្នែក ១៨ នាក់ ស្រី ០៧ នាក់ និងគថ្លង់ ១២ នាក់ ស្រី ០៧នាក់។ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេសកម្ពុជា គឺប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ធ្នូ ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។

នៅរាជធានីភ្នំពេញ៖សរុប ១០នាក់ ស្រី ០៣ ៖ នៅមណ្ឌល វិ. ហស បរន ផ្សាដើមថ្កូវ (ថ្នាក់វិទ្យាសាស្រ្ត) បន្ទប់លេខ ៣០ មាន បេក្ខជនគថ្លង់ ០៣ នាក់ ស្រី ០១ នាក់ និងនៅមណ្ឌល៖ វិ.សម្តេច ហ៊ុនសែន ភ្នំពេញថ្មី (ថ្នាក់វិទ្យាសាស្រ្តសង្គម) បន្ទប់លេខ ៣៥ មានបេក្ខជនពិការភ្នែក ០៧ នាក់ ស្រី ០២ នាក់។ នៅខេត្តកំពង់ចាម៖សរុប ១២ នាក់ ស្រី ០៧ នាក់ ៖ នៅមណ្ឌលសាលាគរុ. ខេត្តកំពង់ចាម (ថ្នាក់វិទ្យាសាស្រ្ត) បន្ទប់លេខ ២៤ មានបេក្ខជនពិការភ្នែក ០៩ នាក់ ស្រី ០៤ នាក់ និងមានបេក្ខជនគថ្លង់ ០៣ នាក់ ស្រី ០៣ នាក់។

នៅខេត្តបាត់ដំបង៖សរុប ០៤ នាក់ ស្រី ០២ នាក់ ៖ នៅមណ្ឌលវិ. អន្លង់វិល (ថ្នាក់វិទ្យាសាស្រ្ត) បន្ទប់លេខ ២៦ មានបេក្ខជន គថ្លង់ ០២ នាក់ ស្រី ០១ នាក់ និងនៅមណ្ឌល វិ.ក្តុលដូនទាវ (ថ្នាក់វិទ្យាសាស្រ្តសង្គម) បន្ទប់លេខ ២៣ មាន បេក្ខជន ពិការភ្នែក ០២នាក់ ស្រី ០១។ នៅខេត្តសៀមរាប៖សរុប ០៤ នាក់ ស្រី ០២ នាក់ ៖ នៅមណ្ឌលវិ. សម្តេចឪ សរ. លិច(ថ្នាក់វិទ្យាសាស្រ្ត) បន្ទប់លេខ ២៥ មាន បេក្ខជនគថ្លង់ ០៤ នាក់ ស្រី ០២ នាក់។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នេះមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង