Yearendyearend1140x150

វេជ្ជបណ្ឌិតចិនម្នាក់សរសេរពាក្យ“មិនខ្លាច”លើអាវការពាររបស់ខ្លួនដើម្បីលើកទឹកចិត្តអ្នកជំងឺកូវីដ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖លោកស្រីវេជ្ជបណ្ឌិត XuJinhua មានអាយុ៤៣ឆ្នាំជាអ្នកគ្រូពេទ្យនៃផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យចិនសែនិងប៉ែកខាងលិចខណ្ឌFengtai ក្រុងប៉េកាំង។ មុនពេលចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ មន្ទីរពេទ្យមួយនេះត្រូវកំណត់ជាមន្ទីរពេទ្យពិសេសសម្រាប់ទទួលព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ។ លោកស្រីXuJinhua គឺជាគ្រូពេទ្យដែលចូលក្នុងទីតាំងដាក់ឱ្យនៅដោយឡែកពីគេមុនគេបង្អស់និងជាគ្រូពេទ្យដែលទទួលព្យាបាលអ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមុនគេបង្អស់។

គ្រូពេទ្យ និងគិលានុបដ្ឋាយិកាដែលធ្វើការនៅបន្ទប់អ្នកជំងឺដែលដាក់ឱ្យនៅដោយឡែកបានពាក់សំលៀកបំពាក់ការពារវេជ្ជសាស្រ្ត អ្នកណាក៏មិនស្គាល់អ្នកណាទេ។ គ្រូពេទ្យនិងគិលានុបដ្ឋាយិកាទាំងឡាយក៏បានសរសេរឈ្មោះរបស់ខ្លួននិងពាក្យ ”ខិតខំតស៊ូ “ លើសំលៀកបំពាក់ ។ការសរសេរឈ្មោះ គឺដើម្បីឱ្យសហការស្គាល់គ្នានិងផ្តល់កិច្ចសម្រួលក្នុងការផ្លាស់ប្តូរ ហើយពាក្យ”ខិតខំតស៊ូ“គឺដើម្បីលើកទឹកចិត្តដល់អ្នកជំងឺ។

ពេលសរសេរឈ្មោះលើសំលៀកបំពាក់ការពារ លោកស្រីXuJinhuaបានប្រាប់សហការីថា “មិនបាច់សរសេរឈ្មោះខ្ញុំទេ សរសេរតែពាក្យ”មិនខ្លាច”ក៏បានដែរ ខ្ញុំជាអ្នកណាវាមិនសំខាន់ទេ រំពឹងថាពេលអ្នកជំងឺមើលពាក្យទាំងនេះនិងលែងភ័យខ្លាចទៀត។ ជារៀងរាល់ថ្ងៃ យើងបានវាយតម្លៃចំពោះសភាពការណ៍ចិត្តសាស្រ្តរបស់អ្នកជំងឺនិងលួងលោមពួកគេ ហើយបានបង្កើតទំនុកចិត្តយ៉ាងពេញលេញទៅវិញទៅមក”។នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា និងចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង