Yearendyearend1140x150
Img 0571

សម្តេចទៀ បាញ់និងលោកស្រីម៉ែន សំអនជាប់ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ទៀ បាញ់ និង លោកស្រី ម៉ែន សំអន ដែលជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានសន្និបាតកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកជាង៨០០នាក់ បោះឆ្នោតជ្រើសរើសអនុប្រធានគណបក្ស។នេះបើតាមការផ្សាយរបស់សារព័ត៌មានទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP)។

ការជាប់ឆ្នោតរបស់សម្តេច ទៀ បាញ់ និង លោកស្រី ម៉ែន សំអន នឹងធ្វើឱ្យគណបក្សកាន់អំណាចមួយនេះ មានអនុប្រធានដល់ទៅ៤រូបក្នុងនោះមាន៖ សម្តេច សាយ ឈុំ  សម្តេច ស ខេង សម្តេច ទៀ បាញ់ និង លោកស្រី ម៉ែន សំអន ខណៈសម្តេច ហ៊ុន សែន ជាប្រធាន និង សម្តេច ហេង សំរិន ជាប្រធានកិត្តិយស។

គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គិតត្រឹមឆ្នាំ២០២១នេះ បានអាយុកាល៧០ឆ្នាំហើយ។ចាប់ពីឆ្នាំ១៩៩៨ នីតិកាលទី២ នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតដឹកនាំប្រទេសតែឯង និង បានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និងចតុកោណមកដល់ពេលបច្ចុប្បន្ននេះ ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិឡើងវិញ ដោយគណបក្សអះអាងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននាំមកនូវការរីកចម្រើនគ្រប់វិស័យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង