Yearendyearend1140x150

លោក ហ៊ុន ម៉ាណែតជាប់បោះឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ និង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស បោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។ការបោះឆ្នោតនេះ ធ្វើឡើងក្នុងសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ។

លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសម្តេច បានប្រកាសគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននេះកាលពីពេលថ្មីៗកន្លងទៅនេះ។ ក្រោយការប្រកាសគាំទ្រនេះ ទទួលបានការគាំទ្រជាច្រើនពី មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាតាមរយៈចេញញត្តិគាំទ្រយ៉ាងច្រើន។

តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បានអះអាងថា លោក ហ៊ុន ម៉ាណែត នេះមិនមែនជាបេក្ខភាពតែមួយនោះទេ គឺបេក្ខភាព៤រូបផ្សេងទៀត សម្រាប់តំណែងនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគតនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង