Yearendyearend1140x150

ចិនរកឃើញកូវីដ-១៩លើ«ផ្លែចេក»កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖តំបន់ស្វ័យយ័ត ម៉ុងហ្គោលី(Mongolian cuisine)នៃប្រទេសចិន បានរាយការណ៍ថា ផ្លែចេកដែលនាំចូលពីប្រទេសកម្ពុជាត្រូវបានធ្វើតេស្តឃើញវិជ្ជមាន កូវីដ១៩។នេះបើយោងតាមសេចក្តីរាយការណ៍របស់ បណ្តាញព័ត៌មាន China News Service កាលពីថ្ងៃទី២២ខែធ្នូ។

បណ្តាញព័ត៌មានខាងលើ បានដក់ស្រង់របាយការណ៍របស់ តំបន់ស្វ័យយ័ត ម៉ុងហ្គោលីបានផ្សាយថា ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ តំបន់ Song shan នៃស្រុក Chi feng តំបន់ស្វយ័តម៉ុងហ្គោលីបានធ្វើតេស្តជាប្រចាំថ្ងៃលើវត្ថុសំណាកផ្លែចេក និងការវេចខ្ចប់ខាងក្រៅដែលនាំចូលមកពីប្រទេសកម្ពុជា។ជាលទ្ធផល វត្ថុសំណាកចំនួន២ បានឃើញលទ្ធផលវិជ្ជមាននៃវីរុសកូវីដ-១៩។

បើតាមសេចក្តីរាយការណ៍ដដែលបន្តថា៖ ផ្លែចេកដែលនាំចូលពីកម្ពុជាលើកនេះនៅមិនទាន់បានលក់នៅក្នុងទីផ្សារឡើយ។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយដែលអាជ្ញាធរចិន រកឃើញកូវីដ-១៩លើទំនិញដែលនាំចូលប្រទេសចិន ភាគច្រើនជាទំនិញផ្នែកកសិកម្ម។

សារព័ត៌មានមិនអាចទាក់ទងសួរខាងក្រសួងកសិកម្មកម្ពុជាបាននៅឡើយទេ គិតមកដល់ព្រឹកថ្ងៃទី ២៤ ខែធ្នូនេះ។

ប្រទេសចិន គឺជាទីផ្សារដ៏ធំសម្រាប់ទំនិញកសិកម្មរបស់កម្ពុជា ជាពិសេសផ្លែចេកស្រស់។យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ បានបង្ហាញថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ កម្ពុជានាំចេញផ្លែចេកស្រស់មានចំនួន ៣៤៣ ៨១២,៣៤ តោនកើនឡើងចំនួន ៤៦,២០% បើធៀបជាមួយនឹងឆ្នាំ ២០២០ ដោយក្នុងការនាំចេញទៅប្រទេសចិនចំនួន ៣០១៦២៨,៩៩ តោន ប្រទេសវៀតណាមចំនួន ៤១ ១៦៩,៣៥ តោន ប្រទេសជប៉ុនមានចំនួន ៥៣៣,៥២ តោន និង ប្រទេសសិង្ហបុរីមានចំនួន ៤៨០,៤៨ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង