Yearendyearend1140x150

បុរសម្នាក់ត្រូវបានគេចាប់ខ្លួននៅបែលហ្សិកបន្ទាប់ពីបន្លំខ្លួនចាក់វ៉ាក់សាំងជំនួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បុរសម្នាក់ត្រូវបានគេចាប់ខ្លួននៅបែលហ្សិកបន្ទាប់ពីបន្លំខ្លួនចាក់វ៉ាក់សាំងជំនួស ប្រភពរូប៖ RT

បែលហ្សិក៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានឃុំខ្លួននៅក្នុងប្រទេសបែលហ្សិក បន្ទាប់ពីគាត់ត្រូវបានគេចាប់ខ្លួន ពីបទព្យាយាមចាក់វ៉ាក់សាំង Covid-19 លើកទី៩ របស់គាត់ជាមួយនឹងការកំណត់អត្តសញ្ញាណមិនពិត ដើម្បីចាក់ជំនួសឱ្យអ្នកដទៃដែលមិនចង់មកចាក់វ៉ាក់សាំងដោយខ្លួនឯង។

កាសែត L'Avenir រាយការណ៍ថា បុរសដែលមិនបញ្ចេញឈ្មោះមកពី Charleroi ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបុគ្គលិកស្គាល់មុខរបស់គាត់ ។ គាត់ធ្លាប់ទៅមជ្ឈមណ្ឌលដើម្បីចាក់វ៉ាក់សាំងចំនួន ៨ ដង ដោយប្រើអត្តសញ្ញាណប័ណ្ណផ្សេងៗគ្នា សម្រាប់ជំនួសអ្នកដែលមិនចង់វ៉ាក់សាំងខ្លួនឯង។

យោងតាមកាសែតនេះ ពាក្យបណ្តឹងផ្លូវច្បាប់នឹងត្រូវប្តឹងលើបុរសនេះ និងអ្នកដែលបានប្រើប្រាស់សេវាកម្មរបស់គាត់ ដើម្បីគេចវេសពីការចាក់វ៉ាក់សាំង។ ទោះបីជាការចាក់វ៉ាក់សាំងនៅប្រទេសបែលហ្ស៊ិកបច្ចុប្បន្នមិនមានការបង្ខិតបង្ខំក៏ដោយ ក៏បុគ្គលដែលបានចាក់វ៉ាក់សាំងពេញលេញអាចទទួលបានសំបុត្រសុវត្ថិភាពកូវីដ១៩ ដែលអនុញ្ញាតឱ្យពួកគេធ្វើដំណើរ និងចូលទៅក្នុងគ្រឹះស្ថានមួយចំនួន រួមទាំងបារ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងព្រឹត្តិការណ៍ធំៗ។

ករណីស្រដៀងគ្នា ដោយបុរសជនជាតិនូវែលសេឡង់ម្នាក់ត្រូវបានស៊ើបអង្កេតដោយចោទប្រកាន់ថា បានទទួលការចាក់វ៉ាក់សាំងចំនួន១០ដងក្នុងមួយថ្ងៃ ដើម្បីជំនួសអ្នកដែលមិនចង់ចាក់វ៉ាក់សាំង។

មន្ត្រីក្រសួងសុខាភិបាលនូវែលហ្សេឡង់ Astrid Koornneef បាននិយាយថា រដ្ឋាភិបាលមាន "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពីមនុស្សដែលទទួលវ៉ាក់សាំងបង្ការច្រើនជាងការណែនាំ ហើយបានណែនាំសាធារណៈជន "ស្វែងរកការព្យាបាលឱ្យបានឆាប់តាមដែលអាចអនុវត្តបាន" ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង