Yearendyearend1140x150

កម្ពុជា-វៀតណាមចុះហត្ថលេខាលើឯកសារចំនួន៧ក្នុងដំណើរទស្សនកិច្ចលោកង្វៀង ស៊ួនហ្វុក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ៊្វុក នៅថ្ងៃទី ២១ ធ្នូនេះ បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​២២ ​ខែ​ធ្នូ​ ឆ្នាំ​២០២១។ក្នុងដំណើរទស្សកិច្ចនេះមេដឹកនាំកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើឯកសារចំនួន៧។

ឯកសារចំនួន៧ចំណុចនោះមានជាអាទិ៍៖ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម,ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម,កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា,កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម,អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥,អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន, ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម។

គួរបញ្ជាក់ថា ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ៊្វុកបានអញ្ជើញមកបំពេញ​ទស្សនកិច្ច​ផ្លូវការ​​នៅ​កម្ពុជា​ ក្រោយលោកជាប់ឆ្នោតកាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជា​ណាច​ក្រកម្ពុជា​ នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១ ប្រធាន​រដ្ឋ​វៀតណាម​រូប​នេះ ក៏​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវដែល​ជាប់​ភូមិ​ផង​របង​ជាមួយ​កម្ពុជា​ផង​ដែរ​។ទស្សនកិច្ចនេះ អាចជា​អ្វី​មួយ​ដែល​មើល​ឃើញ​ថា ​វៀតណាមកំពុងព្យាយាម​រក្សា​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ក្បែរ​ខាង​ ក្នុង​ពេល​ដែល​ប្រទេស​ចិនកំពុង​តែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង