Yearendyearend1140x150
Img 0571

ក្នុងរយៈពេល២០ឆ្នាំសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរាប់ពាន់លើប្រទេសជាច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ក្នុងរយៈពេល២០ឆ្នាំសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរាប់ពាន់លើប្រទេសជាច្រើន ប្រភពរូប៖ ស៊ីស៊ីធីវី

អាមេរិក៖ ជាច្រើនឆ្នាំមកនេះ សហរដ្ឋអាមេរិកបានពឹងផ្អែកលើជំហរលេចធ្លោរបស់ខ្លួននៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ដើម្បីប្រើប្រាស់ទណ្ឌកម្មជាញឹកញាប់ក្នុងនាម "ប្រជាធិបតេយ្យ" និង "សិទ្ធិមនុស្ស" ដើម្បីគាបសង្កត់ប្រទេសដទៃទៀត។ ច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនេះ បាននាំមកនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសេដ្ឋកិច្ចពិភពលោក។

ក្នុងអំឡុងពេល "កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ" សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពនៅក្នុងប្រទេសចិន រុស្ស៊ី កូរ៉េខាងជើង មីយ៉ាន់ម៉ា បង់ក្លាដែស និងប្រទេសដទៃទៀតជុំវិញបញ្ហា "សិទ្ធិមនុស្ស"។

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ចំនួននៃទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក បានកើនឡើងដប់ដងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រើប្រាស់ទណ្ឌកម្មជាញឹកញាប់។ ដោយលោក Obama បានដាក់ទណ្ឌកម្មចំនួន ២,៣៥០ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីលើកទីពីររបស់គាត់ ហើយលោក Trump បានដាក់ទណ្ឌកម្មចំនួន ៣,៨០០ ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតីរបស់គាត់ ដែលគិតជាមធ្យម ៣ ដងក្នុងមួយថ្ងៃ។ គិតត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ ចំនួនទណ្ឌកម្មសរុបជាធរមាននៅសហរដ្ឋអាមេរិកមានដល់ទៅ ៩,៤២១ ។

ការដាក់ទណ្ឌសេដ្ឋកិច្ចជាបន្តបន្ទាប់បានធ្វើឲ្យប្រជាជនរាប់លាននាក់រស់នៅខ្វះខាតទាំងសេដ្ឋកិច្ច និង ស្បៀង។ ជាក់ស្ដែងនៅក្នុងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ បានព្រមានថាក្នុងចំណោមប្រជាជនជិត ៤០លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រហែល ៨.៧ លាននាក់កំពុងប្រឈមមុខនឹងបញ្ហាស្បៀងអាហារ "បន្ទាន់" ហើយមនុស្ស ១៤.១ លាននាក់កំពុងខ្វះខាតយ៉ាងខ្លាំងនូវសន្តិសុខស្បៀង។

ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅខែកញ្ញាឆ្នាំនេះ តំណាងប្រទេសអ៊ីរ៉ង់ គុយបា វេណេហ្ស៊ុយអេឡា និងប្រទេសដទៃទៀត បាននិយាយជាបន្តបន្ទាប់ ដោយរិះគន់សហរដ្ឋអាមេរិកចំពោះការបន្តអនុត្តរភាព និងលទ្ធិអាណានិគមនិយមក្នុងទំនាក់ទំនងអន្តរជាតិ និងចង់បានការបង្ខិតបង្ខំសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសដទៃទៀត។

គូសបញ្ជាក់ផងដែរថា ថ្មីៗនេះអាមេរិក បានសម្រេចដាក់ទណ្ឌកម្មមកលើកម្ពុជា ដោយរឹតបន្តឹងការលក់ដូរអាវុធ និង សម្ភារៈយោធាដល់កម្ពុជា។ ការដាក់ទណ្ឌកម្មនេះ ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកពន្យល់ថា ធ្វើឡើងនៅចំពោះមុខការកើនឡើងនៃឥទ្ធិពលយោធាចិននៅកម្ពុជា។ សម្រាប់អាមេរិកទណ្ឌកម្មនេះ ក៏ដាក់ចេញដើម្បីជំរុញឲ្យកម្ពុជាងាកមកគិតគូរពីការរំលោភសិទ្ធិមនុស្ស និង អំពើពុករលួយនៅក្នុងប្រទេស ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង