Yearendyearend1140x150

ទឹកជំនន់នៅម៉ាឡេស៊ីធ្វើឲ្យមនុស្ស៥នាក់ស្លាប់និងជាង៤ម៉ឺននាក់ត្រូវភៀសខ្លួនចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទឹកជំនន់នៅម៉ាឡេស៊ីធ្វើឲ្យមនុស្ស៥នាក់ស្លាប់និងជាង៤ម៉ឺននាក់ត្រូវភៀសខ្លួនចេញ ប្រភពរូប៖ CNA

គូឡាឡាំពួរ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទឹកជំនន់ដែលបានបង្កការបំផ្លិចបំផ្លាញកាលពីចុងសប្តាហ៍ បានឆក់យកជីវិតមនុស្ស ៥ នាក់នៅក្នុងទីក្រុង Selangor និង Pahang ។

សាកសពមួយត្រូវបានគេរកឃើញ ដោយសាធារណជននៅក្បែរខុនដូក្នុងទីក្រុង Shah Alam រដ្ឋ Selangor បន្ទាប់ពីកម្រិតទឹក បានចាប់ផ្តើមស្រកនៅម៉ោងប្រហែល ៧ និង ៥០ នាទីនៅយប់ថ្ងៃអាទិត្យ។ ភ្លាមៗបន្ទាប់ពីបានទទួលការជូនដំណឹងអំពីការហៅសង្គ្រោះបន្ទាន់ ដែលពាក់ព័ន្ធនឹងសាកសពបុរសម្នាក់ដែលមានអាយុ ៣០ ឆ្នាំ បុគ្គលិកត្រូវបានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ។ មេប៉ូលីសបាននិយាយថា "អ្នកស្លាប់ត្រូវបានគេជឿថាបានលង់ទឹកស្លាប់" នេះបើយោងតាម Malay Mail ។

ចំណែកអ្នកស្លាប់ម្នាក់ទៀត កើតឡើងនៅក្រុង Pahang ដោយសាកសពបុរសអាយុ ៣៤ ឆ្នាំម្នាក់ត្រូវបានគេរកឃើញនៅកំពង់សេមប៉ាកា នៅម៉ោង ៧ និង ១៥ នាទីព្រឹកថ្ងៃចន្ទ។ Malay Mail ដែលដកស្រង់ចេញពីវិទ្យុ Bernama បានសរសេរថា បុរសនោះកំពុងធ្វើដំណើរក្នុងរថយន្តជាមួយបុរសម្នាក់ផ្សេងទៀតពី Kuaantan ទៅ Pekan ។ ហើយសាកសពរបស់គាត់ត្រូវបានគេរកឃើញស្ទើរតែមួយថ្ងៃបន្ទាប់ពីគាត់បានរសាត់ចេញពីរថយន្ត ដោយសារតែចរន្តទឹក ហើយត្រូវបានបុគ្គលិកមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ និងសង្គ្រោះស្រង់មក។

យោងតាមសារព័ត៌មាន Malay Mail បានឱ្យដឹងថា រថយន្តនេះត្រូវបានគេរកឃើញថាបានលិចទឹកប្រហែល ១០០ ម៉ែត្រពីស្ពាន ដែលពួកគេបានបាត់បង់ការគ្រប់គ្រងរបស់រថយន្ត។ ទន្ទឹមនឹងនេះ មនុស្ស៨នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនក្នុងក្រុង Bentong រដ្ឋ Pahang ផងដែរ។

លោក Ismail Abdul Ghani នាយករងប្រតិបត្តិការនៃនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Pahang បាននិយាយថា ថាមនុស្ស ៣ នាក់រួមទាំងកុមារអាយុ ៦ ឆ្នាំត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងឧប្បត្តិហេតុទឹកឡើងខ្លាំងនៅឯផ្ទះសំណាក់មួយខណៈ ៥ នាក់ផ្សេងទៀតបានបាត់ខ្លួននៅទីក្រុង Telemong ។

ភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសម៉ាឡេស៊ី ដែលចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រត្រូវបានពិពណ៌នាថាជា ព្រឹត្តិការណ៍ "ម្តងក្នុង ១០០ ឆ្នាំ" ។

ទឹកភ្លៀងប្រចាំឆ្នាំនៅកូឡាឡាំពួរ គឺ ២,៤០០ មីលីម៉ែត្រ ហើយនេះមានន័យថា ទឹកភ្លៀងបានលើសពីទឹកភ្លៀងជាមធ្យមសម្រាប់រយៈពេលមួយខែ។ វាគឺជាអ្វីដែលលើសពីការរំពឹងទុក ហើយកើតឡើងតែម្តងគត់ក្នុងរយៈពេល ១០០។

យោងតាម Bernama ទឹកជំនន់បានបណ្តាលឱ្យអ្នកស្រុករាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ដោយមនុស្សជាច្រើនបានជាប់នៅក្នុងរថយន្ត និងផ្ទះរបស់ពួកគេ។ នៅទូទាំងតំបន់នេះ ជនរងគ្រោះជាង ៤១,០០០ នាក់ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះ គិតត្រឹមថ្ងៃអាទិត្យ ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMA) ត្រូវបានដកស្រង់សម្តីដោយនិយាយថារដ្ឋចំនួន ៧ និងដែនដីសហព័ន្ធមួយត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ រួមមាន Kelantan, Terengganu, Pahang, Melaka, Negeri Sembilan, Selangor, Perak និង Kuala Lumpur ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង