Yearendyearend1140x150

ភ្នាក់ងារUNសរសើរកម្ពុជាដែលគ្រប់គ្រងកូវីដ-១៩បានល្អ តែស្នើឱ្យពង្រឹងមន្ទីរពិសោធន៍បន្ថែម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រធានសម្របសម្រួលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាជា ពិសេសក្រសួងសុខាភិបាលដែលបានខិតខំបំពេញភារកិច្ចក្នុងការឆ្លើយតបបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីគ្រប់គ្រងកូវីដ១៩ ដែលបច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងត្រឹមតែ១២២ករណី សះស្បើយបានសឹងតែទាំងអស់មិនមានអ្នកស្លាប់និងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលមានការគ្រប់គ្រងឆ្លើយតបទាន់ហេតុការណ៍។

តែយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងបរិយាកាសនេះប្រធានសម្របសម្រួលទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ថា កម្ពុជាអាចនឹងប្រទះនឹងបញ្ហាប្រឈមនឹងផលប៉ះពាល់ជាច្រើនក្រៅពីវិស័យសុខាភិបាល ដូចជាវិស័យអប់រំទេសចរណ៍ ពាណិជ្ជកម្មសេដ្ឋកិច្ច និងវិស័យឧស្សាហកម្មផងដែរ។

ការថ្លែងរបស់ប្រធានសម្របសម្រួលរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយនឹងក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលមានការចូលរួមសរុបប្រមាណ ១១០ នាក់ក្នុងនោះភាគីពីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាចំនួន ២២នាក់។

មិនខុសពីភ្នាក់ងារUN ក្នុងពេលជាមួយគ្នានោះ លោកស្រី Li Alan ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ក៏បានថ្លែងអរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងគ្រប់ក្រសួងស្ថាប័នមួយចំនួននៅក្នុងប្រទេសកម្ពុជាដែលបានរៀបចំលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបកូវីដ១៩

តែយ៉ាងណាលោកស្រី បានសង្គត់ធ្ងន់ថា ដើម្បីសម្របសម្រួលដកចេញនូវវិធានការរឹតបន្តឹងត្រូវតែតត្រូវធានាឲ្យបាននូវការគ្រប់គ្រងនៃការចម្លងលើកកម្ពស់សមត្ថភាពរបស់មន្ទីរពេទ្យកាត់បន្ថយជាអតិបរមានៃការរៀបបាននៅក្នុងសហគមន៍ និងជនងាយរងគ្រោះរៀបចំវិធានការបង្ការនៅតាមកន្លែងធ្វើការនានាដូចជាសាលារៀនព្រមទាំងគ្រប់គ្រងហានិភ័យនៃករណីនាំចូល និង ការចូលរួមរបស់សហគមន៍ដោយមិនអាចភ្លេចខ្លួនឬនៅពេលណាមួយឡើយជាពិសេសត្រូវចៀសវាងកុំឱ្យមានរលកទី ២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង