Yearendyearend1140x150

សម្តេចហ៊ុន សែន៖រដ្ឋាភិបាលកម្ពុជាត្រូវការស្ថាប័នព័ត៌មានដែល “ស្មោះត្រង់ចំពោះវិជ្ជាជីវៈ”

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។

ភ្នំពេញ៖នៅថ្ងៃទី៣ ឧសភាខាងមុខនេះ គឺជាទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៧។មុនពីរនៃទិវាសេរីភាពសារព័ត៌មានមកដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញសារលិខិតអបអរសាទរទិវានេះ។ក្នុងសារលិខិតនោះ សម្តេសបានរំលឹកជាថ្មីដល់អ្នកសារព័ត៌មានត្រូវប្រកាន់ពាក្យស្លោក គឺ“កុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត” ហើយរាជរដ្ឋាភិបាលត្រូវការស្ថាប័នព័ត៌មានដែលស្មោះត្រង់ចំពោះវិជ្ជាជីវៈ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវប្រកាន់យកការអនុវត្តភារកិច្ចឱ្យបានបំពេញការងារឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈជៀសវាងការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយបន្លំដែលបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម ការញុះញ់ងការជេរប្រមាថ បង្កឱ្យមានការគុំកួន រើងអើង និងអរិភាពនៅក្នុងសង្គមដែលមិនអាចអត់ឱនបាន។។

បើតាមសម្តេច រាជរដ្ឋាភិបាលគាំទ្រ និងលើកកម្ពល់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់របបសារព័ត៌មាន។សម្រាប់សម្តេចរាជរដ្ឋាភិបាលពិតជាត្រូវការស្ថានប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយព័ត៌មាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង