Yearendyearend1140x150
Img 0571

ចិនផ្តល់ជំនួយក្នុងការកសាងទីលានបាញ់គ្រាប់ពិតមកក្រសួងការពារជាតិកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា (រូបភាព៖ Facebook)

ខេត្តកំពង់ឆ្នាំង៖ចិនបានឯកភាពក្នុងការផ្តល់ជំនួយឥតសំណងក្នុងការកសាងទីលានបាញ់គ្រាប់ពិតមកក្រសួងការពារជាតិកម្ពុជា។ នេះជាប្រសាសន៍សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា កិច្ចការងារនេះត្រូវបានពិភាក្សាគ្នាយ៉ាងហ្មត់ចត់បំផុត ហើយភាគីចិនបានចាត់បញ្ជូនអ្នកបច្ចេកទេសមកកម្ពុជាដើម្បីធ្វើការសិក្សាក្នុងគម្រោងសាងសង់នេះ។ ទីបំផុតចិនក៏បានឯកភាពក្នុការជួយកសាងអគារ និងទីលានបាញ់គ្រាប់ពិតជាខ្នាតអន្តរជាតិ។

ជាក់ស្តែង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមជាអធិបតីក្នុង “ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ និងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នៅភ្នំជុំរីករាយ”។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន បានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ឈានដល់កិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើមូលដ្ឋាន ឈ្នះ ឈ្នះ និងសន្តិសហវិជ្ជមាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង