Yearendyearend1140x150

អាមេរិកដាក់ពង្រាយយន្តហោះចម្បាំង F-15 នៅជិតព្រំដែនរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាមេរិកដាក់ពង្រាយយន្តហោះចម្បាំង F-15 នៅជិតព្រំដែនរុស្ស៊ី ប្រភពរូប៖ RT

អាមេរិក៖ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសរូម៉ានី ដើម្បីល្បាតលើផ្ទៃមេឃក្បែរព្រំដែនរបស់ប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ ដែលត្រូវបានរចនាឡើងដើម្បីរារាំងទីក្រុងម៉ូស្គូនៅក្នុងតំបន់សមុទ្រខ្មៅ និងជុំវិញអ៊ុយក្រែន។

យន្តហោះចម្បាំង F-15 នេះ មកពីកងវរសេនាតូចប្រយុទ្ធទី ៣៣៦ បានចុះចតនៅអាកាសយានដ្ឋាន Campia Turzii នៅកណ្តាលប្រទេសរ៉ូម៉ានីកាលពីថ្ងៃពុធ។ អង្គការណាតូបាននិយាយថា ពួកគេនឹង ល្បាតលើមេឃ ដោយហោះចេញពីមូលដ្ឋានអាកាសនៅជិតឆ្នេរសមុទ្រខ្មៅរបស់ប្រទេស រួមជាមួយនឹងយន្តហោះចម្បាំងរ៉ូម៉ានី និងយន្តហោះចម្បាំង Eurofighter របស់អ៊ីតាលី។

ឧត្តមសេនីយទោ Joel Carey អនុប្រធានប្រតិបត្តិការទ័ពអាកាសសម្ព័ន្ធមិត្តបាននិយាយថា ការមកដល់នៃយន្តហោះអាមេរិករួមចំណែកដល់ "ការរារាំងនៅក្នុងតំបន់" របស់ប្លុកយោធាលោកខាងលិច។ ហើយសមត្ថភាពក្នុងការដាក់ពង្រាយទ័ពអាកាសរបស់សម្ព័ន្ធមិត្តយ៉ាងឆាប់រហ័ស ក្នុងការជួយដល់អង្គការណាតូ គឺមានសារៈសំខាន់ចំពោះការត្រៀមខ្លួន និងបង្ហាញពីភាពរហ័សរហួនរបស់កងកម្លាំង។

នៅក្នុងឆ្នាំ ២០១៤ អង្គការណាតូបានបង្កើនការហោះហើរឃ្លាំមើល និងការល្បាតតាមអាកាសនៅជិតព្រំដែនភាគខាងលិចរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃអ្វីដែលប្លុកនេះហៅថា "ការពង្រឹងកងកម្លាំងអាកាស" ។

ណាតូ និងរុស្សីតាមដានយ៉ាងដិតដល់នូវជើងហោះហើរយោធារបស់គ្នាទៅវិញទៅមក ហើយបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការធ្វើសមយុទ្ធដ៏គ្រោះថ្នាក់នៅលើមេឃ។ ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរដ្ឋរបស់រុស្ស៊ី បាននិយាយនៅខែនេះថា យន្តហោះដឹកអ្នកដំណើររុស្ស៊ីដែលធ្វើដំណើរពីលើសមុទ្រខ្មៅត្រូវបានបង្ខំឱ្យផ្លាស់ប្តូរកម្ពស់ភ្លាមៗ ដោយសារតែយន្តហោះរបស់អង្គការណាតូដែលកំពុងហោះហើរនៅក្បែរនោះ។

ភាពតានតឹងរវាងរុស្ស៊ី និងអង្គការណាតូ បាននិងកំពុងកើនឡើងខ្ពស់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចអះអាងថា ទីក្រុងមូស្គូកំពុងប្រមូលផ្តុំកងទ័ព និងសម្ភារៈយោធា ដោយមានចេតនាដែលអាចឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតចំពោះការអះអាងថា ខ្លួនមិនមានគម្រោងវាយប្រហារប្រទេសជិតខាងទេ។ ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូកំពុងស្វែងរកការធានាថា ណាតូនឹងមិនផ្លាស់ទីហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនឱ្យកាន់តែជិតព្រំដែនរុស្ស៊ីឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង