Yearendyearend1140x150

ចំណូលចូលទស្សនា«រមណីយដ្ឋានអង្គរ»ធ្លាក់ចុះពីជាង៨លានដុល្លារមកសល់២ម៉ឺនដុល្លារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រាសាទអង្គរវត្ត (ប្រភព៖ Facebook)

សៀមរាប៖ ប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានបន្តធ្លាក់ចុះ រវាងឆ្នាំ២០១៩ និងឆ្នាំ២០២០។ នេះបើយោងទៅតាម សេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែលស៊ីស៊ីថាមស៍ទទួលបាន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។

បើតាមគ្រឹះស្ថានអង្គរបានគូសបញ្ជាក់ថា មានចំណូល ២៩,៣៦៨ដុល្លារក្នុងខែមេសា ដែលធៀបទៅនឹងឆ្នាំ២០១៩ ក្នុងខែមេសាដូចគ្នា មានចំណូលទៅដល់ ៨,១៨១,៧៩៥ដុល្លារ ធ្លាក់ចុះ ៩៩.៦៤ភាគរយ។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា « អត្រាភ្ញៀវទេសចរ ដែលបានទិញបណ្ឌចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមេសា ឆ្នាំ២០២០នេះ មានចំនួន ៦៥៤នាក់ បើធៀបនឹងខែមេសា ឆ្នាំ២០១៩ ថយចុះ ៩៩.៦៤ភាគរយ រីឯចំណូលទទួលបានចំនួន ២៩,៣៦៨ដុល្លារ បើធៀបនឹងខែមេសា ឆ្នាំ២០១៩ ថយចុះ ៩៩.៦៤ភាគរយផងដែរ »។

អត្រាភ្ញៀវទេសចរ ដែលបានទិញបណ្ឌចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមេសា ឆ្នាំ២០១៩


សេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលបានពីការលក់បណ្ឌចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែមេសា ឆ្នាំ២០២០

ជាមួយគ្នានេះដែរ គ្រឹះស្ថានអង្គរ ក៏បានឲ្យដឹង ក្នុងរយៈពេល០៤ខែ ឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែមេសា ចំនួនភ្ញៀវទិញបណ្ឌចំនួន៣៨៤,៣១៧នាក់ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៦០.៥១ភាគរយ រីឯចំណូលវិញ មាន ១៧,៩៤៩,២៩៩ដុល្លារ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ៥៩.៣៣ភាគរយ។

គ្រឹះស្ថានអង្គរមិនបានបញ្ជាក់អំពីមូលហេតុ នៃការថយចុះភ្ញៀវទេសចរមករមណីយដ្ឋានអង្គរនោះទេ។ ប៉ុន្តែការថយចុះនេះស្របពេលការបិទច្រក ចេញចូលព្រំដែននៃប្រទេស ដើម្បីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ១៩នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង