Yearendyearend1140x150

ស្នងការរងខេត្តកំពង់ឆ្នាំងនិងមន្ត្រីម្នាក់ទៀតត្រូវACUឃាត់ខ្លួនពាក់ព័ន្ធទន្ទ្រានដីព្រៃលិចទឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង

ភ្នំពេញ៖អ្នកនាំពា្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃទី ១៦ ធ្នូ បានសម្រេចឃាត់ខ្លួនស្នងការរង និង ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី ជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី ១៦ ធ្នូ។ក្រោយក្រោយពីបានធ្វើការស្តាប់ចម្លើយ អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជនសង្ស័យទាំងពីរបានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបន្តនីតិវិធីច្បាប់។

បើតាមACU ជនសង្ស័យទាំង២នាក់នោះ ឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ ៥១ឆ្នាំ មានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង ឈ្មោះ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។លោក ស៊ុំ សុជាតិ បានទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋជិត ៧០០ ហិកតា និង កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ប្រមាណ ៤០០ ហិកតា។

គួរបញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជារកឃើញអំពីបញ្ហាកាប់ឈើ និង ទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង ចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និង បានដកហូតដីរដ្ឋទំហំជាង ២.១០០,៦៦ ហិកតាស្ថិតនៅឃុំច្រណូក និង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងរក្សាទុកជាដីរបស់រដ្ឋ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង