Yearendyearend1140x150

អគ្គលេខាធិការសមាគមពាណិជ្ជកម្មចិនមួយនៅកំពង់សោមដែលត្រូវចាប់ជំរិត បានដោះលែងវិញហើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកចាង ឡុងត្រូវបានជួយសង្គ្រោះដោយជោគជ័យនៅព្រឹកថ្ងៃនេះ បច្ចុប្បន្នត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។

ព្រះសីហនុ ៖ សមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុដែលមានសមាជិកសុទ្ធតែជាអ្នកជំនួញជនជាតិចិន នៅថ្ងៃនេះបានចេញសេចក្តីប្រកាសព័ត៍មានមួយអោយដឹងថា អគ្គលេខាធិការអចិន្ត្រៃយ៍នៃសមាគមមួយនេះត្រូវជនជាតិចិនដូចគ្នាចាប់ជំរិតនៅថ្ងៃទី២៨ខែមេសា ហើយត្រូវបានរំដោះបានជោគជ័យនៅព្រឹកព្រលឹមថ្ងៃនេះ។

យោងតាមសេចក្តីប្រកាសព័ត៏មាន ជនរងគ្រោះដែលត្រូវបានចាប់ជំរិត មានឈ្មោះចាងឡុង ជាអគ្គលេខាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុ។

សេចក្តីប្រកាសព័ត៏មានដដែលបានរៀបរាប់ថា កាលពីយប់ថ្ងៃទី២៨ លោកចាងឡុងត្រូវបានជនជាតិចិនប៉ុន្មាននាក់ចាប់ជំរិត ដោយពួកគេបានធ្វើទារុណកម្មដើម្បីបង្ខំអោយយកប្រាក់ទៅសង្គ្រោះជនរងគ្រោះ ។ ហើយឆ្លងកាត់ការជួយសង្គ្រោះរបស់សមាជិករបស់សមាគមមួយនេះ លោកចាង ឡុងត្រូវបានជួយសង្គ្រោះដោយជោគជ័យនៅព្រឹកថ្ងៃនេះ បច្ចុប្បន្នត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយ។

នៅក្នុងសេចក្តីប្រកាសព័ត៏មាន សមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុ បានអំពាវនាវជនជាតិចិនទាំងអស់ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ ដោយសូមកុំបង្ហាញជាសាធារណៈ រឺបង្ហោះនៅបណ្តាញសង្គមថាខ្លួនមានទ្រព្យសម្បត្តិច្រើនអោយសោះ និង កុំដើរយប់តែម្នាកឯង ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់សាព៌ត៏មានស៊ីស៊ីថាមស៍ថា ចំពោះករណីមួយនេះ ខាងសមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុ និងគ្រួសារជនរងគ្រោះពុំបានប្តឹង រឺ ក៏រាយការណ៏ប្រាប់នគរបាលខេត្តអោយបានដឹងទេ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អំពាវនាវដល់ជនបទេសដែលរស់នៅខេត្តព្រះសីហនុទាំងអស់ បើសិនជាជួបករណីដូចខាងលើរឺករណីអ្វីផ្សេងទៀត គួរប្តឹងមកសមត្ថកិច្ចជាបន្ចាន់ នគរបាលខេត្តព្រះសីហនុនឹងអនុវត្តនិតិវីធី ដើម្បីការពារជនរងគ្រោះអោយបានទាន់ពេលវេលា និងតាមចាប់ជនល្មើសមកផ្តន់ទាទោសអោយទាល់តែបាន៕

លោកឧត្តមសេនីយ៍ទោក៏បានប្រាប់ស៊ីស៊ីថាមស៍ផងដែរថា នៅល្ងាចថ្ងៃទី២៩មេសា នគរបាលខេត្តព្រះសីហនុក៏បានបំបែកសំនុំរឿងចាប់ជំរិតមួយផ្សេងទៀតផងដែរ ដោយជួយសង្គ្រោះបានជនរងគ្រោះម្នាក់ និងចាប់បានជនល្មើស៣នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង